នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ដំណឹងដ៏សោក សៅ និងរន្ធត់ បំផុត សម្រាប់អ្នក សារព័ត៌មាន ស្រី្តឈ្មោះ ឃុន ឡុង ស្លា.ប់បា.ត់.ប.ង់.ជី.វិ.ត.ដោយសារជំងឺ.គាំ.ង.បេះ.ដូង គាត់.ត្រូវជា.ភរិយារបស់លោក ជា សាម៉ុន គាត់ជា.អ្នកសារព័ត៌មាន អង្គភាព (អឹម.ភី.អិន.) ដែលត្រូវ.សមត្ថកិច្ចចា.ប់.ខ្លួន.ជា.ប់.ឃុំនៅ ក្នុងពន្ធនាគារ.ខេត្តព្រះវិហារ។
សេចក្ដីរាយការណ៍.ពីក្រុមគ្រួសារសាច់ញាតិ បានដឹងថា ស្រី្តឈ្មោះ ឃុន ឡុង រស់នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានស្លា.ប់.ដោយជម្ងឺគាំ.ង.បេះដូង ក្នុងជន្មាយុ ៤៥ឆ្នាំ ក្រោយពីទទួល.ដំណឹងថាប្ដីរបស់ ខ្លួនត្រូវបាន.សមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនដាក់.ពន្ធនាគារពី.បទ (កំ.ហែ.ងយក) តាមបណ្ដឹងផ្ទាល់មាត់ របស់មេឈ្មួញរកស៊ីបទ.ល្មើសព្រៃឈើ។
បើយោង.ច្បាប់ អំពើពុក.រលួយ អ្នក.សូក និងអ្នកទទួលមាន.ទោសដូចគ្នា.! បើគ្មា.ន.បទ.ល្មើស ចុះមូលហេតុអ្វី បានជា.ឈ្មួញឈើត្រូវ.ចរចា ឲ្យលុយអ្នក.កាសែតម្នាក់ៗ ៥០ ដុល្លារ.!
+សមត្ថកិច្ចគួរតែចាប់ក្រុមប្រព្រឹត្តឧក្រិដ្ឋ.កម្មព្រៃឈើមុន.អ្នកសារព័ត៌មាន.ផងទាន.!ក្នុងនាមយើងជា.ពលរដ្ឋខ្មែរ និងអ្នកសារព័ត៌មាន មិនកាន់ជើងទេ។ ប៉ុន្តែសមត្ថកិច្ចមួយចំនួនតូច ហាក់មានភាពអយុត្តិធម៌ នឹងកំពុងគំ.រាម.កំ.ហែ.ង.ដល់វិស័យសារព័ត៌មានធ្ង.ន់.ធ្ងរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែ មិថុនាឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារង.អមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំ.កម្លាំងជំនាញ ចុះធ្វើការឃា.ត់ខ្លួនអ្នកសារពត័មាន.ចំនួន.៨នាក់ ពាក់ពន្ឋ័បទ.កំ.ហែ.ងយក ពីឈ្មោះ ហ៊ឹមឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំនុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ក្នុងនោះមានអ្នកកាសែតជាស្ត្រីចំនួន.២នាក់ផងដែរ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យ.បានឱ្យដឹងថា អ្នកកាសែតដែលត្រូវចាប់.ខ្លួនមាន.ទី១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសារពត័មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ។ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកសារពត័មាន មានទីលំនៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។
ទី៣ ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារពត័មាន មានទីលំនៅភូមិ ព្រៃខ្លាឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ។ទី៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារពត័មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។ទី៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសារពត័មាន ។
ទី៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសារពត័មាន អ្នកទាំង២ រស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។ទី៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ។ទី៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ទាំងពីនាក់រស់នៅភូមិស្វាយរលំសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីនគរបាលបានឱ្យដឹងទៀតថា ជាមួយនោះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន រថយន្តចំនួន ៤គ្រឿង បណ្ណ័ពត័មានចំនួន៨សន្លឹក ទូរសព្ទ័ដៃចំនួន១៨គ្រឿង នឹង សម្ភារៈឯកសារ ខ្សែក នឹងថវិកាមួយចំនួនធំទៀត ។
មូលហេតុឃាត់ខ្លួនក្រុមអ្នកសារពត័មាន ខាងលើ គឺបន្ទាប់ពីមាន បណ្តឹងពីឈ្មោះហ៊ឹម ឆេងហ៊ាន មេការ ដេប៉ូឈើបានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទាលុយខ្លួន ក្នុងម្នាក់ចំនួន ១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនា ក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែត មិនព្រម រហូតឈានដល់ ប្តឹងអ្នកកាសែត ទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ជូនផងដែរថា ក្រុមនេះមានគ្នាចំនួន ១២នាក់ រថយន្តចំនួន ៦គ្រឿង តែមនុស្សចំនួន ៤នាក់រថយន្ត ២គ្រឿងបាន ទៅមុនផុត នៅសល់មនុស្សចំនួន ៨នាក់រថយន្ត ៤គ្រឿងជាប់ដៃសមត្ថកិច្ច ។
តើអ្នកសារព័ត៌មានចំនួន ៨នាក់ ដែលកំពុងជាប់ឃុំនៅ នៅពន្ធនាគារ ក្នុងខេត្តព្រះវិហារ មិនដឹងថាតុលាការខេត្តព្រះវិហារ និងលើកលែងទោស ឱ្យមានសេរីភាព ឡើងវិញឬយ៉ាងណានោះទេ.? ក្រោយពីធ្វើចត្តាឡឺស័ក ចំនួន ១៤ថ្ងៃរួចនៅក្នុង ពន្ធនាគារ។
ក្នុងករណីតុលាការ ខេត្តព្រះវិហារ ចាប់អ្នកសារព័ត៌មានចំនួន ៨នាក់ ដាក់ពន្ធនាគារនេះ ! មហាជនជាច្រើន បានចោទជាសំណួរថា ចុះហេតុអ្វី.? បានជាតុលាការ ខេត្តព្រះវិហារមិនចាប់ មេឈ្មួញ ឧក្រិដ្ឋកម្ម បំ.ផ្លាញ.ព្រៃឈើអញ្ចឹង? ៕