នារីវ័យក្មេងម្នាក់ បានចូលទៅ អង្គុយលេង នៅក្នុងម៉ាត មួយកន្លែង ក្រោយមក អះអាងថា មានយុវជន ២នាក់ ផឹ.ក.ស៊ី.ស្រ.វឹ.ង លែប.ខាយ.ញ៉ែខ្លួន ក៏ទូរស័ព្ទ.ប្រាប់.សង្សារ សៀត.ពូថៅ.មករករឿងយុវជន.ដែលញ៉ែ.សង្សារ.ខ្លួន ទើប.ធ្វើឱ្យកើតជា.ជ.ម្លោះ ឈានដល់អំ.ពើហិ.ង្សា កា.ប់គេ ១ពូថៅ ត្រូវគេ.សងវិញ ១បំពង់.ទីប ប.ណ្តាលឱ្យរ.ង.រ.បួ.ស រ.យះ.ក្បាល និងត្រូវសមត្ថកិច្ច ឃា.ត់ខ្លួនទៅធ្វើការ.សាកសួរទាំងអស់គ្នា។
ហេតុការណ៍ខាងលើនេះ បានប.ង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបក្បាលថ្នល់ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ កែងនិងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់.អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាន.ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន.ពីរនាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី លែត ពណ៌ទឹកប្រាក់ ពាក់ស្លាក.លេខ ភ្នំពេញ 1GD-7170 ធ្វើដំណើរតាមប.ណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច បានជិះទៅឈប់ត្រង់ចំណុចកើតហេតុខាងលើ លុះមួយសន្ទុះក្រោយមក មានម៉ូតូមួយគ្រឿងទៀត ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-0549
ជិះដោយយុវជនពីរនាក់ ធ្វើដំណើរតាមមក.ពីក្រោយ រួចក៏បានឈប់.និយាយគ្នាមួយ.សន្ទុះ មិនដឹងជាមាន.រឿងអ្វី ស្រាប់តែយុវជនទាំងពីរក្រុមនោះ បានប.ង្កទៅជាហិ.ង្សាដា.ក់គ្នាទៅវិញទៅមក ដោយភាគីខាងយុវជន.ដែលជិះម៉ូតូ MSX ប្រ.ដា.ប់ដោយពូថៅ ចំណែកភាគីខាងយុវជនជិះម៉ូតូស៊ុយហ្ស៊ុយគី លែត
ប្រ.ដា.ប់ដោយដំបងបំពង់ទីប រួចក៏វាយគ្នាទៅវិញទៅ.មក ប.ណ្តាលឱ្យរ.ង.រ.បួ.សបែ.ក.ក្បាលដូចគ្នា។ ភ្លាមៗនោះ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ និងបានធ្វើការឃាត់ខ្លួនភាគីទាំងសងខាង នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសាកសួរ។
តាមប្រភពពីក្រុមយុវជនជិះម៉ូតូម៉ាកស៊ុយហ្សុយគី លែត ឈ្មោះវ៉ាន់ នី អាយុ២២ឆ្នាំ និងមិត្តភក្តិម្នាក់ទៀត ដែលរ.ងរ.បួ.សបែ.កក្បាល ឈ្មោះចាន់ រ៉ា អាយុ ២០ឆ្នាំ បានរៀបរាប់.ឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង.២នាក់ បានជិះម៉ូតូ ទៅអង្គុយញ៉ាំអីនៅក្នុងម៉ាត.មួយកន្លែង ដែលនៅក្បែរខាង.ក្រោមស្ពានអាកាសក្បាលថ្នល់។
ពេលដែលកំពុងអង្គុយញ៉ាំអីនោះ ខ្លួនក៏បាននិយាយទូរស័ព្ទ.ជាមួយមិត្តភក្តិម្នាក់ទៀត ពីគ.ម្រោងទៅ.ដើរលេង.នៅភ្នំគិរីរម្យ ដោយរូបគេបាននិយាយទៅ.កាន់មិត្តភក្តិថា “ពេលទៅ យកស្រីទៅ.ម្នាក់មួយផង ម្នាក់.សក់ក្រ.ហមនោះ ក៏បានដែរ”។ ស្របពេលនោះដែរ មាននារីជា.សង្សាររបស់យុវជនដែលជិះម៉ូតូ MSX អង្គុយ.នៅក្បែរនោះផងដែរ។ បន្តិចក្រោយមក ឃើញយុវជនទាំងពីរនាក់.ដែលជិះម៉ូតូ MSX នោះ បានមក.យកនារីជាសង្សារនោះ ជិះបណ្តើរគ្នា.ចេញទៅបា.ត់។
ប្រភពដដែល បានបន្តថា បន្ទាប់មក ពួកគេទាំងពីរនាក់ ក៏បាននាំគ្នាជិះម៉ូតូចេញ.ទៅអង្គុយលេង.នៅកន្លែងកើតហេតុខាងលើ ជាបន្តទៀត។ ពេលដែលជិះទៅដល់ ស្រាប់តែយុវជនទាំងពីរនាក់.ដែលជិះម៉ូតូ MSX បានជិះម.ករកពួកគេ និងបានបក់ដៃហៅពួកគេ។
ពេលនោះ ពួកគេ ក៏បានដើរទៅជិតយុវជនទាំង២នាក់នោះ និងត្រូវបានភាគីម្ខាងទៀតនោះ សួរថា “មិញអ្ហែងនិយាយស្អីដាក់សង្សារអញ?”។ បន្ទាប់មក ស្រាប់តែយុវជនម្នាក់ក្នុងចំណោម ២នាក់នោះ បានដក.ពូ.ថៅមួយដើម ពីច.ង្កេះ រួចកា.ប់.ទៅលើមិត្តភក្តិ.របស់.គេ ចំ.ក្បាល ប.ណ្តាលឱ្យបែ.ក.ក្បា.ល ហូរ.ឈា.ម.ស្រោចខ្លួន ទើបរូបគេ.ក៏ស្រវេស្រវាបាន.ដំ.ប.ង.ទីប មួយដើម វា.យ.តបតវិញតែម្តង។
ដោយឡែក តាមប្រភពពីភាគីខាង.ក្រុមយុវជនជិះម៉ូតូម៉ាក MSX ឈ្មោះស្វាយ វិសាល អាយុ១៩ឆ្នាំ ដែលរ.ង.របួ.សព.ក.ក្បាល និងម្នាក់ទៀត ឈ្មោះ ចិន ម៉េងហេង អាយុ ២១ឆ្នាំ រង.រ.បួ.ស.បែ.ក.ក្បាល បានរៀបរាប់.ឱ្យដឹងថា មុនពេលកើតហេតុ សង្សាររបស់គេ បានទៅអង្គុយញ៉ាំអីនៅក្នុងម៉ាត មួយកន្លែង ក្បែរស្ពានអាកាសក្បាលថ្នល់
និងបានទូរស័ព្ទហៅពួកគេទាំងពីរនាក់ឱ្យទៅយកនាង ពីម៉ាតនោះ ហើយពួកខ្លួនបានជិះម៉ូតូ MSX ទៅយកនាង ចេញពីម៉ាតនោះភ្លាមៗតែម្តង។ ពេលដែលជិះតាមផ្លូវ សង្សារ.បានប្រាប់ថា យុវជនទាំងពីរ.នាក់ដែលជិះម៉ូតូ ស៊ុយហ្ស៊ុយគី លែត នោះផឹ.កស្រា.ស្រវឹ.ង ហើយញ៉ែនាង ថែមទាំងដកសោម៉ូតូនាង មិនឱ្យជិះចេញ.ពីម៉ាតនោះទៀតផង។
លុះឮសម្តីសង្សារប្រាប់បែបនេះ ទើបធ្វើឱ្យរូបគេ កើតចិត្តខឹង.សម្បា ក៏ជិះម៉ូតូត្រឡប់ទៅវិញបំណង.ទៅសួរនាំយុវជនទាំងពីរនាក់នោះ ពេលដែលទៅដល់ បានសួរនាំមិនទាន់.ដឹងរឿងផង ក៏ត្រូវពួកគេយក.ដំ.បង.ទីបវា.យ ប.ណ្តាលឱ្យពួកគេម្នាក់ បែ.កក្បាល និងម្នាក់ ពក.ក្បាល.តែម្តង ទើបពួកគេ.បាន.វាយ.ត.បតវិញទៅ។
ក្រោយពេលកើតហេតុ យុវជនទាំង ២ក្រុមខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕