សមាគមវារីវប្បករ បានអះអាងថា ការផលិតត្រីនៅក្នុងស្រុក គឺអាចផ្គត់ផ្គង់ ទៅតាមតម្រូវការទីផ្សារ ស្របពេ លបែចិញ្ចឹមត្រីរបស់ក្រុមជនជាតិវៀតណាម ជាច្រើនត្រូវបានរុះរើ ចេញពីទន្លេដោយសារវិធានការ របស់សាលារាជធានីភ្នំពេញ។ សមាគមនេះបានអះអាងថា
ក្នុងមួយខែសមាជិក របស់សមាគម គឺអាចផលិតត្រី បានយ៉ាងតិច៣ពាន់តោន ខណៈក្នុងរយៈពេល ប៉ុន្មានខែនេះ សមាគមក៏នៅកកស្ទះត្រីប្រមាណ ៨ពាន់តោនទៀតដោយ គ្មានទីផ្សារលក់ចេញ ព្រោះតែមានត្រីនាំចូលខុ សច្បាប់ពីវៀតណាម។
លោក ឡែម ភូរវិរិទ្ធ អ្នកនាំពាក្យសមាគម វារីវប្បករនៅកម្ពុជា បានប្រាប់ខ្មែរណាស់ នៅថ្ងៃទី១៤មិថុនានេះថា អំឡុងពេល គ្មានត្រីត្រូវចាប់ ចេញពីបែចិញ្ចឹមត្រីរបស់ក្រុមជនជាតិ វៀតណាម ដែលត្រូវបានរុះរើដោយ សារវិធានការរបស់សាលា រាជធានីភ្នំពេញនោះ គឺត្រីដែលត្រូវបាន ចិញ្ចឹមដោយពលរដ្ឋខ្មែរ នៅក្នុងសមាគម និងក្រៅសមាគម អាចមាន គ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន មួយរយៈពេល។
លោកថា៖«ខ្ញុំគិតថា(ត្រីចិញ្ចឹមក្នុងស្រះ)អាច(ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក)គ្រប់ ព្រោះថាអ្នកដែល ចិញ្ចឹមត្រីនៅក្នុងបែ (របស់ក្រុមពលរដ្ឋវៀតណាម)អត់បានដល់ ១ម៉ឺនតោនទេក្នុងមួយខែ។ ដោយឡែកចំពោះកា របិទព្រំដែនគឺយើងមិនអាចបិទ បាននោះទេ គេនៅតែនាំចូល ចំពោះត្រីកាហែ ត្រីត្រសក់ ជាដើម ដែលគេនៅតែអាច នាំចូលមកបាន។ ដូច្នេះ! ក្នុងស្រុកវា អត់ខ្វះ នោះទេក្នុងរយៈពេលដែលអ្នក ចិញ្ចឹមត្រីតាម បែត្រូវរុះរើនេះ»។
ប៉ុន្តែលោក អះអាងថា បច្ចុប្បន្ន ពលរដ្ឋខ្មែរដែលប្រកបមុខ របរចិញ្ចឹមត្រីមួយចំនួន បានបោះបង់ការ ចិញ្ចឹមត្រីចោលវិញ ដោយសារបញ្ហា គ្មានទីផ្សារ បានធ្វើឱ្យត្រីតាមស្រះ ត្រូវកកស្ទះនិងមិនអាចចាប់ យកទៅ លក់ដើម្បីស្រង់ដើម ទុនមកវិញ ហើយកំពុងក្លាយ ជារឿងគួរ ឱ្យព្រួយបារម្ភបំផុតមួយ សម្រាប់ ដំណើរការឆ្ពោះទៅ រកការផ្គត់ផ្គង់ត្រី នៅក្នុងស្រុកឱ្យបាន គ្រប់គ្រាន់នៅពេលអនាគត។
ជុំវិញបញ្ហានេះ សារព័ត៌មានខ្មែរណាស់ មិនអាចសុំការបញ្ជាក់ពីលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល បាននោះទេ ដោយទូរសព្ទហៅចូល មិនមានអ្នកទទួល។
ក្រុមអ្នកចិញ្ចឹមតាមស្រះ ក្នុងសមាគមវារីវប្បករ បានត្អួញត្អែរថា ត្រីគ្មានទីផ្សារលក់ និងសល់ក្នុងស្រះអស់រយៈពេ លជាង ៣មកហើយ ដោយពួកគេ អះអាងថា ដោយសារអាជ្ញាធរបន្តបើក ដៃឱ្យវៀតណាមនាំ ចូលត្រីខុសច្បាប់មកកម្ពុជា។ កាលពី ពេលថ្មីៗនេះ ទាំងពលរដ្ឋចិញឹមត្រី និងសមាគមវារីវប្បករបានប្រតិកម្ម នឹងការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
ដែលបានអះអាងថាក្នុងរយៈពេលមួយខែនេះ មិនមានការនាំចូលត្រី ដូចជាប្រភេទ ត្រីប្រា ត្រីពោ និងត្រីឆ្តោពីវៀតណាម នោះទេ ដោយសារប្រភេទ ត្រីទាំងអស់នោះ គឺមានចិញ្ចឹម នៅក្នុងស្រុក។ ប៉ុន្តែក្រុមចិញ្ចឹមត្រី បានអះអាងថា ត្រីទាំងនោះ នៅតែបន្តនាំចូល និងជាដើម ធ្វើឱ្យត្រីក្នុងស្រុក បន្តកកស្ទះមិនអាច ដោះស្រាយបាន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជាមានតម្រូវការត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុង ស្រុកក្នុង មួយឆ្នាំចំនួន ៩០០ពាន់តោន ដែលក្នុងនោះ ៦០០ពាន់តោន ជាទិន្នផលបានមក ពីប្រភពធម្មជាតិ និង២០០ពាន់តោន បាន មកពីវិស័យ វារីវប្បកម្ម៕