យោងតាមលិខិតមួយ របស់សមាគម វៀតណាម ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយ ឲ្យដឹងថា សមាគម វៀតណាមនៅកម្ពុជា នឹងព្យាយាម រកដំណោះស្រាយ ជូនពលរដ្ឋវៀតណាម ដែលរស់នៅ លើទឹកនឹងវិលមក រកលក្ខណៈ ប្រក្រតី.ឆាប់ៗ.នេះវិញ។
សមាគមវៀតណាម.បានលើកឡើងថា ពលរដ្ឋវៀតណាមដែល.កំពុងរស់នៅក្នុងខណ្ឌទាំង.៦ក្នុងរាជធានីភ្នំពេញ ត្រូវបាន.ផ្លាស់ប្ដូរផ្ទះបណ្ដែតទឹកទៅកាន់.ទីតាំងថ្មី គឺស្ថិតនៅទន្លេសាប.ក្បែរវត្តគ្រួស.ក្នុង.សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមាន.ព្រំ.ប្រទល់ជាប់ជាមួយស្រុក.ពញ្ញាឮខេត្តកណ្ដាល។
លើសពីនេះ សមាគមវៀតណាមក៏បានស្នើឱ្យពលរដ្ឋទាំងនោះ ត្រូវរក្សាភាព.អត់ធ្មត់ ហើយជំនួយជា.ស្បៀង.អាហារ នឹងត្រូវបានផ្ដល់ដល់ដៃគ្រប់គ្នា.ទាន់ពេលវេលា ដើម្បីបន្ថយ.ទុក្ខលំបាក ហើយស្ថាន.ភាពការ.រស់នៅ នឹងវិលត្រឡប់មក.ដូចដើមវិញក្នុងរយៈពេលដ៏ខ្លីនេះ។
ក្រុមពលរដ្ឋវៀតណាម.មួយចំនួនដែលមាន.ផ្ទះបណ្ដែតទឹកនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញនិង.មិនបានរុះរើតាម.កាលកំណត់របស់សាលា.រាជធានីភ្នំពេញ គឺបានប្រើទូកអូស.សណ្ដោងផ្ទះបណ្ដែតនិង.បែចិញ្ចឹមត្រីរបស់.ពួកគាត់ ទៅរស់នៅ.ក្នុងទីតាំងថ្មីបណ្ដោះអាសន្នស្ថិត.នៅក្បែរវត្តគ្រួសតាំងពីថ្ងៃទី១១មិថុនា តាមការ.សម្រេចថ្មីរបស់.សាលារាជធានីភ្នំពេញ ដើម្បីទុកឱកាសឱ្យត្រីក្នុងបែចិញ្ចឹមរបស់.ពួកគេអាច.ធំល្មម.ចាប់.លក់អស់សិន។
អភិបាលខណ្ឌព្រែក.ព្នៅលោក សុខ សម្បត្តិ បានប្រាប់ទៅ.លោក ស៊ឹម ជី ប្រធានសមាគម.វៀតណាម.ប្រចាំ.កម្ពុជាថា ទីតាំងថ្មីនោះគឺអនុញ្ញាតឱ្យ.ពលរដ្ឋវៀតណាមរស់នៅ.បណ្ដោះអាសន្នប៉ុណ្នោះ ហើយនៅពេល.ខាងមុខ ពួកគេត្រូវតែ.ចល័ត.ដើម្បីចាកចេញពីទៅក្រុងភ្នំពេញ.ទៅកាន់ទីតាំងថ្មី ៕