ពិតណាស់ ទេវនាដនិម្មិត ឯម ធាយ បានទទួល ម រណ.ភាពហើយ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយ.ជរា.ពាធ (យោងតាមចៅស្រីរបស់លោកយាយ) ក្នុងវេលាម៉ោង ១២:២០នាទីរំលង.អាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កន្លង.ទៅថ្មីៗនេះ តែអ្វីមិ.នគួរឲ្យជឿនោះ.គឺ បន្ទាប់.ពីគ្រូពេទ្យពិនិត្យ សំណាក.ពីសា.ក.ស.ព.លោក យាយ ទើបរកឃើញ.វិជ្ជាមានកូវីដ១៩ ធ្វើឲ្យកូន.ចៅភ្ញាក់ផ្អើលជាខ្លាំង។
នេះបើយោង តាមការបង្ហោះ.របស់ សាលាសង្កាត់.ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា ៖
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ក្រុមគ្រូពេទ្យបង្អែក.ច្បារអំពៅ សហការជាមួយ.អាជ្ញាធរ.សង្កាត់ ភូមិ បានចុះមកយកសំណាក សព លោកយាយ ឈ្មោះ ឯម ធាយ ភេទស្រី អាយុ៨៦ឆ្នាំ ពិនិត្យឃើញថា វិជ្ជមានកូវីត១៩
លោកយាយ ស្ថិតនៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ ។ ដោយកូនចៅមិនអស់ចិត្ត បានទាក់ទងហៅក្រុមគ្រូពេទ្យ ធីតា មកយកសំណាក ជូនលោកយាយម្តងទៀតនៅវេលាម៉ោង ១១:០០ នាទី ហើយលទ្ធផល នៅតែវិជ្ជមានកូវីត១៩ ដដែល៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖