នៅវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក ម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ស្រុកបាទី បានដឹកនាំក្រុម ការងារប្រ.យុទ្ធប្រ.ឆាំង.ជំងឺកូវីដ-១៩ ស្រុក ចុះស្រាវជ្រាវនឹង ឃាត់ខ្លួនបញ្ជូនស្ត្រី កើតជំ ងឺកូវីដ-១៩ ម្នាក់ ដែ លលួ ចរត់ចេញ ពីមណ្ឌលចត្តាឡីស័ក និងសម្រាកព្យាបាលខេត្ត។
ស្រ្តីកើតជំងឺកូវីដដែល លួចរត់ ចេញពីមន្ទីរសម្រាក ព្យាបាលនេះ មានឈ្មោះ រ៉ន រ៉ាន ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ត្រូវអាជ្ញាធរ យកត្រឡប់ទៅសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែក ខេត្តតាកែវ វិញ ក្រោយពីបាន លួចរត់ ពីមណ្ឌល ចត្តាឡីស័ក និងសម្រាក ព្យាបាលខេត្ត ហើយមក សម្ងំសម្រាកព្យាបាល នៅមន្ទីរពហុព្យាបាល និងសម្ភព អង្គពេជ្រ ចំបក់ ឃុំ ចំបក់ ស្រុកបាទី ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នក ឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៥នាក់ ខណៈអ្នកជំងឺ ៦០៤នាក់ ជាសះស្បើយ។
បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩ ៤៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុប ចំនួន ៣៣ ៥៧១នាក់ និងស្លា.ប់.សរុបចំនួន ៣៦១នាក់៕