រដ្ឋបាល ខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មាន មួយនៅថ្ងៃនេះ ករណីមរណភាព របស់លោក ម៉ម សុខេន អាយុ ៤៩ឆ្នាំ រស់នៅភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម គឺមិនពាក់ព័ន្ធនឹង ជំងឺកូវីដ-១៩ទេ តែពិធីបុណ្យ ស ព ត្រូវអនុវត្តឱ្យបាន ម៉ឺងម៉ាត់តាមវិធានការ សុខាភិបាល ដែលមាន ជាធរមាន។
រដ្ឋបាលខេត្ត សៀមរាប សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិ ដ កពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជំងឺ.រ៉ាំរ៉ៃ.ប្រចាំ.កាយ និងធ្លាប់.បានរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
ក្រោយការសម្រាកព្យាបាល.នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប.ជាងមួយខែ លោកបានជាសះស្បើយ.ជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការ.ធ្វើតេស្ត.ឃើញអវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យវិលត្រឡប់ទៅ លំឋានវិញ និងបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត។
ដោយសារ ស្ថានភាព សុខភាពមានជំងឺរ៉ាំរ៉ៃ ផងនោះ ទោះបីជាការព្យាបាល ជាសះស្បើយ ជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពសុខភាពមិនបានល្អឡើងវិញនោះឡើយ រហូតដល់យប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម សុខេន បានទទួល.មរ.ណ.ភាព នៅផ្ទះរបស់លោក ស្ថិតនៅភូមិដកពោធ៍ សង្កាត់ស្លក្រាម ក្រុង សៀមរាប។
ក្រោយមរណភាព ដើម្បីឱ្យកាន់តែ.បញ្ជា.ក់ច្បាស់ និងដើម្បីជៀសវាង.ការមានមន្ទិល.ស.ង្ស័.យ.ពី សាធារណជន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក.ខេត្តសៀមរាប បានចុះយក.សំ.ណាកនៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២១ ដោយទទួល.បានលទ្ធផលអវិជ្ជមាន.នៃមេរោគកូវីដ-១៩។
រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឱ្យក្រុម.គ្រួសារស.ព លោក ម៉ម សុខេន ធ្វើបុណ្យតាមប្រពៃណ៏បាន តែត្រូវ.អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ ស្របតាមការ.ណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។
អាស្រ័យដូចបាន.ជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន.មេត្តាជ្រាបជា ព័ត៌មាន និង.យកចិត្តទុកដាក់.អនុវត្តនូវវិធានការ.របស់ក្រសួងសុខាភិបាល និងអនុសាសន៍.ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃ.ជាមួយសាប៊ូ ឬជែល និងត្រូវរក្សា.គ.ម្លា.ត.សង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិត.គ្មា.នខ្យល់ ចេញ-ចូល កុំទៅកន្លែងមាន.មនុស្សច្រើន.កុះករ និងកុំប៉ះពាល់គ្នា)៕