កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ជីប ចណ្ណារិទ្ធិ មេធាវីការពា សិទ្ធិឲ្យម្ចាស់ដី និងជា.ជ.ន.រ.ង.គ្រោះឈ្មោះ ជៃ ហូមីង (ជនជាតិចិន) បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំ.ហាច ឲ្យទប់ស្កាត់សកម្មភាពសាង.សង់សំណង់ខុសច្បាប់របស់ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូ ម៉ែត្រ លេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មេធាវីតំណាងជ.ន.រ.ង.គ្រោះម្ចាស់ដីបានបញ្ជាក់.ក្នុងលិខិតថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានក្រុមជនខិលខូច.មួយក្រុមបានលួចធ្វើ.សកម្មភាពបុ.ក.គ្រឹះធ្វើសំណង់ផ្ទះ.ល្វែងខុសច្បាប់ នៅលើដី.កម្មសិទ្ធិរបស់.ខ្លួន ខណៈដែលជ.ន.រ.ង.គ្រោះកំពុង ស្នាក់នៅប្រទេសចិន.ជាប.ណ្ដោះ.អាសន្នដោយ.សារបញ្ហាជំងឺកូវីដ-១៩។
លិខិតដដែល បន្ថែមថា សកម្មភាពលួច.បុ.ក គ្រឹះធ្វើសំណង់.ផ្ទះល្វែងខុសច្បាប់ នៅលើដី.កម្មសិទ្ធិរបស់ជ.ន.រ.ង.គ្រោះ គឺមានលោក កែវ មុនីរតន៍ ដែលជា.អគ្គនាយកក្រុមហ៊ុន កែវសុខ.វាសនា.វឌ្ឍនាវតី ជាអ្នកដឹកនាំ.ដោយបំ.ពា.ន.ច្បាប់។មេធាវីដំណាងឲ្យជ.ន.រ.ងគ្រោះ បានសំណូមពរ.ឲ្យអាជ្ញាធរ មានសមត្ថិកិច្ច ចុះទប់ស្កាត់ និងវិធានការច្បាប់.ឲ្យបានតឹង.រឹងបំផុត។
លោកមេធាវី ជីប ចណ្ណារិទ្ធិ បានសង្កត់ធ្ង.ន់ៗថា កូនក្តីលោកមិនសុខចិត្តចំពោះ សកម្មភាពខុសច្បាប់.របស់លោក កែវ មុនីរតន៍ នោះឡើយ ហើយក៏.នឹងដាក់ពាក្យបណ្តឹង ប្រ.ឆាំ.ងស.កម្មភាពខុស.ច្បាប់នេះរហូតដល់ទីបញ្ចប់។
លោកមេធាវីសង្ឃឹមថា ភាពយុត្តិធម៌ ភាពត្រឹមត្រូវ ដែលស្របច្បាប់ ត្រូវបានផ្តល់ជូនកូនក្ដីរបស់លោក ដែលជាជ.ន.រ.ង.គ្រោះដោយសារ.ទង្វើរបស់.បុគ្គលឈ្មោះ កែវ មុនីរតន៍ ។
លោកមេធាវី ការពារសិទ្ធិឲ្យជ.ន.រ.ង.គ្រោះ សម្ដែងក្ដីបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយ.ដោយភូតកុ.ហករបស់ក្រុមហ៊ុនខាងលើ ដែលព្យាយាមអូសទាញអតិថិជន ឲ្យកក់.ប្រាក់ទិញ.ផ្ទះខ្យល់ ដែលពាក់ព័ន្ធនឹងដី.កម្មសិទ្ធិរបស់កូនក្តីលោក។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនា.វឌ្ឍនាវតី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់.ខ្លួន តាមដីការបស់.តុលាការពាក់ព័ន្ធរឿងឆ.បោកប្រាក់ជាង ២លានដុល្លារ ក្រោម.រូបភាពលក់.ដីខ្យល់ ម្ដង.រួចទៅហើយ៕