ស ព បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកនៅ ច្រាំងទន្លេសាប និងចេះតែរសាត់ តាមខ្យល់ ទៅទើនឹង កំប្លោក នៅមាត់ ច្រាំងទន្លេ ហើយក៏បានរាយការណ៍ ទៅនគរបាលមូលដ្ឋាន ចាត់ចែងនាំគ្នា អូសឡើងច្រាំង ដើម្បីត្រួតពិនិត្យ ស្រាប់តែធ្ វើតេស្ត រកឃើញ វិជ្ជមានកូវីដ-១៩ ។
ហេតុការណ៍នេះ ប.ង្កឲ្យមានការភ្ញាក់.ផ្អើលកាលពីវេលា.ម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១ នៅច្រាំងទន្លេសាប ក្នុងភូមិព្រែកតា.សេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ.ចង្វារ រាជធានីភ្នំពេញ ។
ស.ព.បុរសរូបនោះ ឈ្មោះ នៅ វ៉ាន់ធិន អាយុ៣៩ឆ្នាំ ក្នុងចំណោម.កូនភ្លោះបីនាក់ មុខរបរ.រត់ម៉ូតូកង់៣ដឹកអីវ៉ាន់.តាមអនឡាញ មានទីលំនៅភូមិ តំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមព័ត៌មានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៤ ខែ មិថុនា គេឃើញ បុរសម្នាក់.ដែលមានភិនភាគស្លៀកពាក់ខោអាវដូចគ្នា.នឹង.ស.ព បានចុះពីលើកង់.៣ ប្រុងលោតទឹកស.ម្លា.ប់ខ្លួន តែមិនបានសម្រេច ដោយអ្នកដំណើ.របាន.រាយការទៅសមត្ថកិច្ចឃាត់ទាន់ ។
ភ្លាមៗនេះ បុរសរូបនោះ ក៏បានធ្វើដំណើរទៅ.បាត់ទៅ តែគេពុំដឹងថា បុរសរូបនោះបានលោតទឹកស.ម្លា.ប់ខ្លួន តាំងពីពេលណានោះទេ ស្រាប់តែ.នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា មានប្រជាពលរដ្ឋ ដែលរស់នៅតាម.មាត់ទន្លេ ក៏បានប្រទះឃើញស.ព.អណ្តែតទឹក ដោយមានភិន.ភាគដូច.បុរសដែលគិតខ្លីខាងលើនោះ ។
តាមព័ត៌មានបានអោយ.ដឹងថា នៅព្រឹកនោះ គេឃើញក្រុមគ្រួសារក៏បាន.ចុះទៅកន្លែងកើត.ហេតុផងដែរ ។ ស.ព.ត្រូវបាននគរបាលចាត់.ចែងអូស.ឡើងច្រាំង.ដើម្បីត្រួតពិនិត្យ ។
តាមបងស្រីបានឲ្យដឹងថា កាលពី៣ថ្ងៃមុនប្អូនប្រុស មិនដឹងមាន.វិបត្តិអ្វីទេ ឲ្យតែមកពីរត់ម៉ូតូកង់.៣វិញ គិតតែពីអង្គុយផឹ.កមិននឹក.ស្មានថា មកលោ.ត.ទឹ.ក.ស.ម្លា.ប់ខ្លួន.បែបនេះ ។
តាមព័ត៌មានឲ្យដឹងថា បន្ទាប់ពីត្រូតពិនិត្យ ក្រុមគ្រូពេទ្យ បានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩ ហើយរងចាំ.រថយន្តក្រុមគ្រូពេទ្យ មកដឹកទៅ.បូ.ជា.តាមប្រពៃណី.ទើបប្រគល់.ធាតុឲ្យក្រុមគ្រួសារ ៕