អាជ្ញាធរក្រុង ប៉ោយប៉ែត បានចេញ សេចក្តីព្រ.មាន.អនុវត្តវិធានការច្បាប់.ចំពោះម្ចាស់សត្វគោ ក្របី ដែលតែង.តែប្រលែងឲ្យដេីរប្រសេកប្រសាច.នៅលើដងផ្លូវសាធារណៈ និងទីប្រជុំជន.ទាំងយប់.ទាំងថ្ងៃ ដែលធ្វើឱ្យប៉ះពាល់.ដល់សណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណ្ឌភាព និងសុវត្ថិភាពចរាចរណ៍របស់.បងប្អូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីជូនជំណឹងរបស់រដ្ឋបាល ក្រុងប៉ោយប៉ែតបាន បញ្ជាក់ថា ដោយកន្លងមក មានសត្វគោ ក្របី បានដើរលើផ្លូវសាធារណៈ និងទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណ្ឌភាព និងសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ ។
រដ្ឋបាលក្រុង និងអនុវត្តតាម ច្បាប់ លើម្ចាស់សត្វចិញ្ចឹម សត្វគោ ក្របី ក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវធ្វើការគ្រប់គ្រង សត្វចិញ្ចឹមរបស់ខ្លួនឱ្យបាន ត្រឹមត្រូវ ចៀសវាង ប្រ លែងឲ្យដើរ ពាសវាល ពាស កាល ក្នុងទីប្រជុំជនក្រុង បើមិន អនុវត្ដតាមការណែនាំទេ ខាងអាជ្ញាធរ ក្រុងនឹងធ្វើការចាប់ ឃាត់ទុក និងអនុវត្តតាម ច្បាប់ជាធរមាន។ នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង ប៉ោយប៉ែត នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១។
ពាក់ព័ន្ធនឹង ការប្រលែងសត្វគោ ក្របីឲ្យដើរប្រសេកប្រសាច ដោយម្ចាស់ សត្វគោរ ក្របីទាំងនោះមិន អើពើ ប្រជាពលរដ្ឋបានធ្វើការរិះគន់ទៅលើម្ចាស់ សត្វគោ ក្របី ថា ខ្វះភាពទទួល ខុសត្រូវ ធ្វើឲ្យប៉ះពាល់ សម្បត្តិសាធារណៈ និងអ្នកដ៏ទៃ ដោយ ដើរស៊ីដំណាំរបស់ ប្រជាពលរដ្ឋ ផ្លែឈើ ខូចខាត សម្ភារៈប្រើប្រាស់ ប.ង្កផលលំបាក ដល់អ្នកធ្វើដំណើរ ដូចជា ស្ទះចរាចរណ៍ គ្រោះ ថ្នាក់ចរាចរណ៍ ជុះអា.ចម៍ប្រឡាក់ លើផ្លូវ សំយ៉ាបផ្ទះរបស់ពួកគាត់ ។
ក្នុងនោះប្រជាពលរដ្ឋ ក៏បានស្នើឲ្យ សមត្ថកិច្ច ចាត់វិធានការផាក ពិ.ន័យឲ្យបានធ្ង.ន់ធ្ងរទៅ.លេីម្ចាស់គោ ក្របី ដេីម្បីឲ្យរៀង.ចាលម្តង ថ្វីបើវិធានការមុនៗ.របស់អាជ្ញាធរ.សមត្ថកិច្ច ហាក់មិនសូវមាន.ប្រសិទ្ធភាព ម្ចាស់គោ.អនុវត្តតាម តែមួយរយៈ ប៉ុន្មានថ្ងៃក្រោយមក ក៏ប្រលែង ចោលវិញ ដដែល ។ ហេីយចំពោះវិធានការ នេះ ពលរដ្ឋសង្ឃឹមថា អាជ្ញាធរ នឹង អនុវត្តយ៉ាង តឹងរឹងទៅលេីម្ចាស់ សត្វគោ ក្របីទាំងនេះ កុំមាន ការលេីកលែង ៕