ជ.ន.ស.ង្ស័.យ.ម្នាក់ត្រូវបានក.ម្លាំងនគរបាល.នៃអធិការដ្ឋាននគរបាល.ក្រុងតាខ្មៅឃាត់.ខ្លួនពាក់ព័ន្ធទៅនឹង.គ្រឿ.ងញៀ.ន.ខុសច្បាប់។ កើតហេតុនេះកើតឡើងនៅវេលាម៉ោង១៧-១៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុច ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជ.ន.ស.ង្ស័.យឈ្មោះ បូ-សូឌី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ក្រោយឃាត់.ខ្លួនសមត្ថកិច្ចបាន.ដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមសថ្លា ស.ង្ស័.យ.ជាសារ.ធា.តុ.ញៀ.ន ចំនួន.០១កញ្ចប់ធំ-ម៉ូតូ០១គ្រឿង ម៉ាកMSX ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-4753-ទូរស័ព្ទ ០១គ្រឿង ម៉ាកOPPO ពណ៌ក្រហម
សមត្ថកិច្ចបានបញ្ជាក់.បន្ថែមទៀតថា មុនពេលកើតហេតុក.ម្លាំងអធិការដ្ឋាននគរបាល.ក្រុងតាខ្មៅចេញល្បាត.ទៅដល់ចំណុចគល់ស្ពានព្រែក.សំរោង ស្ថិតក្នុងភូមិព្រែក.សំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល បានប្រទះ.ឃើញជ.ន.ស.ង្ស័.យ.កំពុងជិះម៉ូតូម្នាក់ឯង.ដោយមានការស.ង្ស័.យ ក៍ធ្វើការឃាត់សួរនាំឆែកឆេរបានរកឃើញថ្នាំ.ញៀ.ន.១កញ្ចប់.ធំ.កាន់ជាប់នៅនឹងដៃឆ្វេង ក៍ឃាត់ខ្លួនយកមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជ.ន.ស.ង្ស័.យ.បានឆ្លើយសារភាព.ថា.ថ្នាំ.ញៀ.ន.១កញ្ចប់ធំនេះ ពិតជារបស់ខ្លួន ដែលបាន.ទូរស័ព្ទទៅទិញពីឈ្មោះសិលា ដែលសព្វថ្ងៃនៅជាប់ឃុំ.នៅក្នុងពន្ធាគា.ព្រៃ.ស ក្នុងតម្លៃ៦០០$ (ប្រាំមួយរយដុលា) ថ្នាំ.ញៀ.ន.នេះឈ្មោះសិលា បានឲមនុស្សប្រុសម្នាក់.យកមកឲរួច.ត្រឡប់ទៅវិញបាត់ទៅ។ជ.នស.ង្ស័.យ.ត្រូវបានឃាត់.ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ.ដើម្បីកសាងសំណុំរឿង ចាត់ការ.តាមនីតិវិធី៕