បើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិ បាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការ រកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៦២៥នាក់ ខណៈឣ្នកជាសះ ស្បើយ ចំនួន ៧០៥នាក់ និងករណី ស្លា.ប់ ១២នាក់។
សូមជម្រាប ថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លង ថ្មី ៦២៥ នាក់ទៀត ជាសះស្បើយ ៧០៥នាក់ និងស្លា.ប់ ១២នាក់៖
– ករណីឆ្លងស ហគមន៍ ៥៩១នាក់– អ្នកដំណើរពី បរទេស ៣៤នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១– អ្នកឆ្លង សរុប= 40,782 នាក់– អ្នកជា សះស្បើយ= 35,030 នាក់– អ្នកស្លា.ប់= 380 នាក់
កំណត់ សម្គាល់៖ក្រសួងសុខាភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺ កូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិត ស្រាល តាម ប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការវិវត្តន៍ នៃបញ្ហា សុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈ អប់រំសុខភាព ដែល អាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក ទូរសព្ទទាន់ ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕