លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា ហាក់ចម្លែកចិត្តខ្លាំង ក្រោយ លោក ឮថា កម្ពុជា ខ្វះត្រី។ ហេតុអ្វីគ្រាន់តែឲ្យប្រជាពលរដ្ឋវៀតណាម ឡើងគោក និងលែងចិញ្ចឹមត្រី បែរជាស្ថាប័ន ពាក់ព័ន្ធនៅកម្ពុជា អះអាងថា កម្ពុជា ខ្វះត្រីហូប ខណៈប្រទេសជិត ខាង មានប្រជាជន ច្រើនជាង កម្ពុជា មានពូជត្រី តិចជាង កម្ពុជា ហើយនៅតែមាន លទ្ធភាព ដឹកត្រីចូល មកកម្ពុជា ថែមទៀត? នេះជាការ ចោទសួរ និងជាចម្ងល់ របស់លោក សុខ ទូច។
ចំពោះ លោក សុខ ទូច លោក ដូចជាមិន ជឿឡើយ ដែលថា កម្ពុជា ខ្វះត្រី។ តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រធានរាជ បណ្ឌិត្យសភា ដែលធ្លាប់ធ្វើជាអ្នកវិភាគរូបនេះ បានសរសេរ ដូច្នេះថា៖«ហេតុអ្វីគ្រាន់តែឱ្យ វៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថា កម្ពុជាខ្វះត្រីហូប?
ខណៈដែលអ្នកជិតខាងយើងមាន ប្រជាជន ច្រើនជាងយើង ពូជត្រីក៏ក្រជាង យើង តែបែរជាដឹកត្រី ចូលមកយើង។ បើឡាវ ខ្វះត្រីហូប ទើប មិនចម្លែក តែបើខ្មែរថាខ្វះត្រី ទទួលទាន វាដូចជាចម្លែក អស្ចារ្យណាស់ ព្រោះខ្មែរមាន ទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈា.ម ហើយថែមទាំងមានសមុទ្រ ជាប្រភពត្រីទឹកប្រៃទៀត តែអស់ត្រីហូប ប្រហែលមកពីមូលហេតុដូចខាងក្រោម៖
១-មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ដែលប្រហែលមកពីខ្វះអ្នកគិតចំណោទហើយ២-ប្រហែលជាមក ពីព្រៃលិចទឹកត្រូវបានបំ.ផ្លាញអស់៣-ប្រហែល មកពីបឹងត្រូវបានលុប៤-ប្រហែលមក ពីតំបន់នេសាទ និងតំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាម សក្ដានុពល តែបែរជាត្រូវបានលុប ដោយសារតម្លៃទីផ្សារដី ឡើងខ្ពស់ នាំគ្នាលុប បឹង ស្ទឹង អូរ យកទៅលក់
៥-មិនបានចងជាសហគមន៍ ដើម្បីឱ្យការផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ៦-យើងមិនបានកែច្នៃវត្ថុធាតុដើម ក្នុងស្រុកដែលមាន ឱ្យទៅជាចំណីរបស់សត្វ ឬមនុស្ស តែយើងទិញចំណីស្រាប់ពី គេមកឱ្យសត្វ ដែលធ្វើឱ្យថ្លៃដើម ផលិតខ្ពស់មិនអាច ប្រកួតប្រជែងបាន៧-បើត្រីដែលចិញ្ចឹមបាន មានអតិផរណា យើងអាចកែច្នៃត្រីទៅ ជាផលិតផលជាច្រើន តាមលក្ខណៈប្រពៃណី មិនបាច់ប្រើវិទ្យា សាស្ត្រទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជាមិនបាច់ធ្វើត្រីខ កំប៉ុង ក៏ត្រីគ្មាន អតិផរណាដែរ»។
គួររំលឹកដែលថា កាលពីថ្ងៃទី១៥ ខែមិថុនា ក្រសួងកសិកម្ម សារភាពតាមរយៈ សេចក្តីប្រកាសព័ត៌មានថា ការផ្គត់ផ្គង់ត្រី នៅកម្ពុជា នៅតែជួប បញ្ហាប្រ.ឈម ដោយមិនទាន់អាចដោះស្រាយ បាននៅឡើយ។ ក្រសួងកសិកម្ម លើកមូល ហេតុចម្បងៗថា ការជួបបញ្ហា.ប្រឈម ក្នុងការផ្គត់ផ្គង់ត្រីនៅ កម្ពុជា គឺបណ្តាលមកពី ការថមថយ ត្រីពីធម្មជាតិ ការមាន បដិបក្ខក្នុង ការគ្រប់គ្រងទីផ្សារត្រីនៅ កម្ពុជា និង ការប្រកួត.ប្រជែងទីផ្សារត្រីក្នុង.ស្រុក ជាដើម ៕