មនុស្សចំនួន ៣៩នាក់ ក្នុងនោះមាន ព្រះសង្ឈ ២២អង្គ ត្រូវបានក្រុមគ្រូពេទ្យយក សំណាកពិនិត្យ វិជ្ជមានកូវីដ១៩ នៅវេលាព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២១ នៅក្នុងវត្ត ច.ង្ក្រាន.តា.ព្រហ្ម ហៅវត្តស្ទឹង.មានជ័យ ស្ថិតតាមប.ណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមាន.ជ័យ.១ ខណ្ឌមានជ័យ ។
អាជ្ញាធរ បញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រ.សម្តេចតេជោ បានធ្វើការ.តេស្តិ៍សំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិត.ដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប.៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់ ។ ជាលទ្ធិផល មានវិជ្ជមាន.កូវីដ១៩ សរុប.៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឈ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់.ដូរក្នុងវត្ត ១២នាក់ផងដែរ ។
ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លង.កាត់ការតេស្តិ៍សំណាក.ហើយមិនមាន.វិជ្ជមាន.កូវីដ១៩.នោះ គឺតម្រូវឲ្យយធ្វើចត្តា.ឡីស័ក.១៤ថ្ងៃ នៅក្នុងវត្តផងដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញ.សេចក្តីប្រកាស.ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ.អ្នកឆ្លងកូវីដ១៩ថ្មី.ចំនួន.៦២៥នាក់ ខណៈអ្នកជំងឺ.៧០៥នាក់ជាសះស្បើយ។
បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺ.កូវីដ១៩ សរុបចំនួន ៤០ ៧៨២នាក់ ក្នុង.នោះអ្នកជាសះស្បើយសរុប.ចំនួន ៣៥ ០៣០នាក់ និងស្លា.ប់សរុប.ចំនួន ៣៨០នាក់៕