ប្តីប្រពន្ធមួយគូ ដែលជាភ្ញៀវចូលរួម ក្នុងពិធីភ្ជាប់ ពាក្យមួយ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដែលសាមីខ្លួន កូនកំលោះក្រមុំ បានកើតមានវិជ្ជមាន កូវីដ-១៩ ទាំង ២នាក់នោះ នៅយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានក្រុម គ្រូពេទ្យយកសំណាក ធ្វើតេស្ត រកឃើញលទ្ធ ផលវិជ្ជមានកូវីដ-១៩ ទាំង ២នាក់ប្តីប្រពន្ធ និងត្រូវបានដឹក បញ្ជូនទៅសម្រាក ព្យាបាលភ្លាមៗ។
តាមប្រភពព័ត៌មា នពីរដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារ បានយកសំណាក លទ្ធ ផល វិជ្ជមានកូវីដ-១៩ លើប្តីប្រពន្ធ ២នាក់ ដែលបាន ធ្វើចត្តាឡីស័កនៅ មណ្ឌលចត្តាឡីស័កស្រុក ជាំក្សាន្ត កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១ ដែលប្តី ប្រពន្ធនេះ បានចូលរួមពាក់ព័ន្ធនឹងពិធីភ្ជាប់ ពាក្យនៅ ភូមិធម្មជាតិ ឃុំស្រអែមស ស្រុកជាំក្សាន្ត។
អ្នកជំងឺកូវីដ-១៩ ទាំង ២នាក់ប្តីប្រពន្ធនោះ បុរសជាប្តី មានឈ្មោះហែម ស៊ីណា អាយុ ៣៩ឆ្នាំ ចំណែកស្ត្រីជា ប្រពន្ធ មានឈ្មោះ វុធ បញ្ញា អាយុ ១៩ឆ្នាំ។ អ្នកទាំងពីរ រស់នៅភូមិចំបក់ សែន ជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។
រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការណែនាំ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ មានរោគ សញ្ញា ផ្តាសាយ ក្អក ហៀរ សំបោរ ឈឺ បំពង់ក និងថប់ដង្ហើម ឬមានរោគ សញ្ញាផ្សេងៗដែលស.ង្ស័.យ សូមទៅ.មន្ទីរពេទ្យ ឬមណ្ឌលសុខភាព.ដែលស្ថិតនៅ.ជិតផ្ទះ និងរាយការណ៍ទៅ.អាជ្ញាធរមូល ដ្ឋានជាបន្ទាន់។
តាមការណែនាំ.របស់ក្រុមគ្រូពេទ្យ អ្នកជាសះ.ស្បើយពីជំងឺកូវីដ-១៩ ត្រូវបន្តធ្វើ.ចត្តា ឡីស័កនៅផ្ទះ រយៈពេល ១៤ថ្ងៃ ជាមួយ.នឹងការអនុវត្ត.វិធានការ “៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំ.នានារបស់ក្រសួងសុខាភិបាល និងត្រូវប្រុង.ប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួម.ទប់.ស្កាត់.ការឆ្លង.រីករាលដាល.នៃជំងឺកូវីដ-១៩ កុំឱ្យឆ្លង.ក្នុងក្រុមគ្រួសារ និង.សហគមន៍ ដែលនឹងប.ង្កគ្រោះថ្នាក់.យ៉ាងធ្ង.ន់.ធ្ងរ.ដល់អាយុជី.វិត និងជីវភាព.រស់នៅ៕