អ្នកនាំពាក្យក្រសួងអ ប់រំ យុវជន និង កីឡា ឯកឧត្តម រស់ សុវាចា មានប្រសាសន៍ ប្រាប់ Swift News នាល្ងាចនេះថា ក្រសួងអប់រំ យុវជន និងកីឡា មានជំហរបន្តផ្អាក គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជននៅទូទាំង ប្រទេសដោយ បន្តតាមដាន និងវាយតម្លៃស្ថានភាព ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
នេះជាការ ឆ្លើយតប ទៅកាន់លោក តាកេហ្ស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីភាគ ខាងលិច និង អ្នកស្រី ការីន ហ៊ុលហ្សហ្វ នាយិកាយូនីសេហ្វ ប្រចាំតំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដែលចេញ ផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «ការបើក សាលារៀនឡើងវិញ មិនអាចពន្យាពេលបន្តទៀតទេ»។
ឯកឧត្តម រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និង កីឡាស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការណ៍ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសមាតា បិតា សិស្ស-និស្សិត និងអាជ្ញាធរ មូលដ្ឋាន ក្នុងការចូលរួមចំណែក លើកកម្ពស់គុណភាពអប់រំ សម្រាប់អ្នកសិក្សាមុន និងក្នុងបរិបទកូវីដ-១៩។
ចំពោះមុខនេះ ក្រសួងអប់រំ យុវជន និងកីឡាលើកទឹក ចិត្តគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសបុគ្គលិកអប់រំ មាតាបិតា សិស្ស-និស្សិត បន្តអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធាន ការ ៣ការពារ ៣កុំ។
ឯកឧត្តម រស់ សុវាចា គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀន ពីចម្ងាយ និងតាម អនឡាញស្របតាមគន្លងជីវិតថ្មីនៃ វិស័យអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡាបាន ចេញរួចហើយនូវ សេចក្តីណែនាំ ស្ដីពីការបង្រៀន និងរៀនពីចម្ងាយ និងតាម ប្រព័ន្ធអេឡិចត្រូនិច សម្រាប់គ្រឹះស្ថានបឋមសិក្សា និងមធ្យម សិក្សា សាធារណៈ ឆ្នាំសិក្សា ២០២០-២០២១។
ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីណែនាំស្ដីពីការ បង្រៀននិងរៀនពី ចម្ងាយ និងតាមប្រព័ន្ធអេឡិច ត្រូនិចសម្រាប់គ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា ២០២០-២០២១។ ដោយបន្តអនុវត្តន៍ វិធានការ ៣ ការពារ ៣កុំ ឲ្យបានខ្ជាប់ ខ្ជួន ក្រសួងអប់រំ យុវជន និងកីឡា
លើកទឹកចិត្តអ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ ព័ន្ធបន្តពិភាក្សាគ្នា ចរចារគ្នា រកដំណោះស្រាយសមស្របប្រកបដោយ ការយោគយល់គ្នាកម្រិតខ្ពស់ និងសម្បទានគ្នាទៅវិញ ទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែទទួលផលជះពីកូវីដ-១៩។ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា គោរពអនុវត្តតាម គោលការណ៍ នានា របស់រាជដ្ឋាភិបាល៕