ក្រោយពេលមានមនុស្សស្លា.ប់ចំនួន ៦៨នាក់ បន្ទាប់ពីការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩នោះមក ស្ថាប័នជំនាញ វេជ្ជសាស្រ្ដរបស់ប្រទេសថៃ បានបើកការ ស៊ើបអង្កេតលើករណីនេះ ហើយរកឃើញថា ក្នុងចំណោម អ្នកទាំង ៦៨នោះ មាន ១៣នាក់ មិនពាក់ព័ន្ធដោយផ្ទាល់ នឹងការចាក់ វ៉ាក់សាំង ខណៈ ៥៥នាក់ផ្សេងទៀតកំពុងតែស៊ើបអង្កេត។
សារព័ត៌មាន The Nation បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ថា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមិថុនា) ថា មានមនុស្សចំនួន៦៨នាក់ បានបា.ត់.ប.ង់.ជី.វិ.ត ក្រោយការចាក់វ៉ាក់សាំងប.ង្ការកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងជំងឺ និងហា.និភ័យដល់.សុខភាពរបស់ DDC បានឲ្យដឹងថា «ក្នុងចំណោមអ្នកស្លា.ប់ចំនួន ៦៨នាក់នោះ រួមមាន ១៣នាក់រកឃើញថា មិនទាក់ទង ដោយផ្ទាល់.នឹងការ.ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នោះទេ ខណៈ.៥៥នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការស៊ើប អង្កេតនៅឡើយ។ រីឯលទ្ធផល នៃការស៊ើបអង្កេតនេះ នឹងចេញនៅសប្ដាហ៍ ក្រោយ»។
លោកវេជ្ជបណ្ឌិត បាន បញ្ជាក់ថា «បន្ទាប់ពីមន្រ្ដីជំនាញវេជ្ជសាស្រ្ដ បានធ្វើរោគវិនិច្ឆ័យ យ៉ាងហ្មត់.ចត់រួចមក រកឃើញថា អ្នកស្លា.ប់ចំនួន.១៣នាក់ បានប.ង្កឡើង ដោយ កត្តាផ្សេង មិនមែនពាក់ព័ន្ធនឹង ការចាក់វ៉ាក់សាំង នោះទេ។ អ្នកស្លា.ប់ទាំងនោះ បានប.ង្កឡើងដោយជំ ងឺផ្សេង រួមមាន រោគសញ្ញាសរសៃ ឈា.មស្រួ.ច.ស្រាវ (Acute coronary syndrome) ចំនួន៨ករណី,
ភាពស៊ាំ នៃប្រព័ន្ធភាព ស៊ាំ (Immune Thrombotic Thrombocytopenic Purpura) ១ករណី, ជំងឺស្ទះ សរសៃឈា មក្នុងសួត (Pulmonary embolism) ១ករណី, ជំងឺរលាកស្រោ មខួរ (Purulent Meningitis) ១ករណី, ជំងឺប៉ោងសរសៃ ឈា មក្នុងពោះ (Intra-abdominal Aneurysm) ១ករណី និងជំងឺស្ទះសរសៃ ឈា ម ក្នុងខួរក្បាល (Brain Aneurysm ) ១ករណី។ ដោយឡែកអ្នកស្លា.ប់ចំនួន ៥៥នាក់ផ្សេងទៀត កំពុងស្ថិតក្នុង ស៊ើប អង្កេត ហើយនឹង រាយការណ៍ នៅសប្ដាហ៍ក្រោយ»។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃបាន ចាក់វ៉ាក់ សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជា ពលរដ្ឋរបស់ខ្លួន ចំនួន ៧ ០០៣ ៧៨៣ដូស ហើយក្នុងនោះមាន ៣ ២១៤ ៣៨៥ដូស ជាវ៉ាក់សាំង Sinovac របស់ចិន»។
លោកវេជ្ជបណ្ឌិត បាន បន្ថែមថា «ផលប៉ះពាល់ធ្ង.ន់ធ្ងរ ពីវ៉ាក់សាំង Sinovac បានជះឥទ្ធិពលដល់.មនុស្ស.៩៩៣នាក់ ដែលត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយធ្ង.ន់ធ្ងរ ឬស្មើនឹង២០ នាក់ ក្នុងការ ចាក់វ៉ាក់សាំង ចំនួន១០០ ០០០ដូស។ ចំណែក ផលប៉ះពាល់ធម្មតា ពីវ៉ាក់សាំង Sinovac រួមមាន គ្រាន់តែវិល មុខ ចំនួន.២០ភាគរយ, ក្អួត.ចង្អោរ ចំនួន១៥ភាគរយ, ឈឺក្បាល ចំនួន១២ភាគរយ, ហើម.ពោះ ៨ភាគរយ, អាការក ន្ទួលលើស្បែក ៧ភាគរយ, ឈឺសាច់ដុំ ៦ភាគរយ, រាករុស ចំនួន៥ភាគរយ និងមានអាការ រមាស់ ចំនួន៤ភាគរយ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា សម្រាប់ ការចាក់ វ៉ាក់សាំង.ប.ង្ការកូវីដ-១៩ AstraZeneca ចំនួន ១ ៩៤៣ ៦៩៣ដូស មានមនុស្សចំនួន៤៧២នាក់ ត្រូវបាន បញ្ជូនទៅ កាន់ មន្ទីរពេទ្យ ក្រោយ ចាក់រួច ឬស្មើនឹងមនុស្ស២៤នាក់ ក្នុងចំណោមការចាក់វ៉ាក់សាំង ១០០ ០០០ដូស។ រីឯផលប៉ះពាល់ជាធម្មតា ពីការចាក់ វ៉ាក់សាំង AstraZeneca រួមមាន គ្រុន ចំនួន ៣១ភាគរយ, ឈឺក្បាល ២៧ភាគរយ, វិលមុខ ២១ភាគរយ, ចង្អោរ ២១ភាគរយ, ក្អូត ២០ភាគរយ, ឈឺសាច់ដុំ ១៥ភាគរយ, អស់ កម្លាំង ១៣ភាគរយ និងរាករុស ៧ភាគរយ។
លោក Jadej Thammatacharee អគ្គលេខាធិការ នៃការិយាល័យសន្ដិសុខ សុខាភិបាល (NHSO) បានបញ្ជាក់ថា បើតាមច្បាប់កំណត់ គឺអ្នកដែល.រង.ផ.លប៉ះពាល់ ក្រោយការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ អ្នកដែលទទួល បានសំណង ចំពោះផលប៉ះពាល់ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ពី NHSO រួមមាន៖
១-ករណីស្លា.ប់ ឬពិការអចិន្រ្ដៃយ៍ ត្រូវទទួលសំណង ចំនួន ៤០០ ០០០បាត (ប្រាក់ថៃ) ឬស្មើនឹង ១២ ៧៨៧ដុល្លារអាមេរិក។២-បាត់.បង់.សរីរាង្គ ឬពិការ ត្រូវទទួលបាន.សំណងជា អតិបរមា ២៤០ ០០០បាត ឬស្មើនឹង៧ ៦៧២ដុល្លារអាមេរិក។៣-ប៉ះពាល់.ដល់សុខភាព ដែលត្រូវការការព្យាបាល.តាមវេជ្ជសាស្រ្ត អ្នកទទួលវ៉ាក់សាំង.នឹងមានសិទ្ធិទទួល.បានសំណង រហូតដល់១សែនបាត ឬស្មើនឹង ៣ ១៩៦ដុល្លារអាមេរិក។
លោកអគ្គលេខាធិកា បានបន្ថែមថា ជំនួយហិរញ្ញវត្ថុពិតប្រាកដ អាស្រ័យទៅលើវិសាលភាព នៃផលប៉ះពាល់.ពីវ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ អ្នកដែល ស.ង័្ស.យ.លើវ៉ាក់សាំងប.ង្ការកូវីដ-១៩ ដែលប.ង្កឲ្យកើតជាជំងឺ ឬស្លា ប់ អាច.ដាក់ពាក្យស្នើសុំភ្លាមៗ ដោយមិនចាំ បាច់រង់ចាំ.ការផ្ទៀងផ្ទាត់ ព្រោះវាជា.ជំនួយ ដំបូង ដែលមិ.នត្រូវការ ភស្តុតាង»។
លោកអគ្គលេខាធិការ NHSO បានបន្ដថា «ទោះបីជាការស៊ើប.អង្កេតតាមផ្នែកវេជ្ជសាស្រ្តសន្និដ្ឋាន នាពេលក្រោយ រកឃើញថា ករណីនេះមិនបាន.ប.ង្កឡើង ដោយសារវ៉ាក់សាំង.ប.ង្ការកូវីដ-១៩ ក៏ដោយ ក៏យើងនឹងមិនទា.មទារ.សំណងពីអ្នកទាំងនោះវិញដែរ»៕