លោក ជា សុវណ្ណរិទ្ធ អាយុ ៤៨ឆ្នាំ និងលោក ស្រី ឃាន គីមហួន អាយុ ៤៦ឆ្នាំ ២នាក់ ប្តីប្រពន្ធ រស់នៅភូមិ ជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ វិជ្ជមានកូវីដ១៩។ នេះបើតាមការឲ្យដឹងពី អាជ្ញាធរក្រុងសួង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។
បើតាមប្រភពឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដោយសភាព ប្រពន្ធមាន អាការៈ ឈឺធ្ងន់ ប្តីក៏បាន នាំ ចេញពីផ្ទះនៅក្រុងសួង ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម។បន្ទាប់ ពីក្រុមគ្រូពេទ្យពិនិត្យឃើញមាន ការ ស.ង្ស័.យ.ក៏ធ្វើតេស្តសំណាក (Rapid test)
លទ្ធផល “មានវិជ្ជមានកូវីដ-១៩” ទាំង២នាក់ ហើយដោយជំងឺប្រពន្ធមាន.ស្ថានភាពធ្ង.ន់.ធ្ងរក៏បាន.ស្លា.ប់.នៅក្នុងមន្ទីរពេទ្យនៅ.ល្ងាចថ្ងៃដដែល។ដោយឡែកប្រភព.ចម្លង និងអ្នកពាក់ព័ន្ធក្រុមការងារអនុគណកម្មការស្រាវជ្រាវកូវីដ១៩ខេត្ត កំពុងបន្តស្រាវជ្រាវ។
ជាមួយគ្នានោះដែរ លោក ជា ណារ៉ុន អភិបាលក្រុងសួង បានអំពាវនាវ.ដល់បងប្អូនប្រជាពលរដ្ឋក្រុងសួង និងអ្នកពាក់ព័ន្ធផ្សេងទៀត ទាំងប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកទាំង.២ខាងលើ មេត្តារួសរាន់មក.ជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសំណាក និងធ្វើចត្តាឡីស័ក បញ្ចៀស.ការឆ្លងរីករាលដា.លបន្ត ពិសេសបន្តអនុវត្តន៍ <<៣កុំ៣ការពារ>>៕