មេរោគកូរ៉ូណា ឬកូវីដ១៩ ត្រូវបានគេ រកឃើញនៅ ក្នុងសំណាកទឹក ដែលត្រូវបានគេយកចេញពី ទន្លេ សាបាម៉ាទី(Sabarmati) នៅក្នុងទីក្រុង អាមេដាបាដ(Ahmedabad) នៃរដ្ឋហ្គួចារ៉ាត់។ វីរុសនេះ ក៏ត្រូវបានគេ រកឃើញនៅក្នុង សំណាកទឹក ដែលគេបានយកមក ស្រាវជ្រាវ ពីបឹងចំនួន ពីរទៀត គឺបឹងកាំងរា(Kankria) និងបឹងឆានដូឡា(Chandola)។ នេះបើតាមការ ចុះផ្សាយដោយសារ ឥណ្ឌាឈ្មោះ India Today នៅថ្ងៃទី ១៨មិថុនានេះ។
សារព័ត៌មាននេះ បន្តថា សំណាកទឹក ពីទន្លេនិង បឹងទាំងពីរនេះ ត្រូវបានប្រមូល យកមក ពិសោធន៍ ដោយអ្នក ស្រាវជ្រាវ នៅសាលាវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យ Gandhinagar និង Jawaharlal នៃវិទ្យាស្ថាន បច្ចេកវិទ្យាឥណ្ឌា។ លោក សាស្រ្តាចារ្យ Manish Kumar នៅនាយកដ្ឋានវិទ្យាសាស្ត្រ ផែនដីនៅវិទ្យាស្ថាន បច្ចេកវិទ្យាឥណ្ឌាបាន លើកឡើងថា វត្តមានរបស់ វីរុសកូវីដ១៩នៅក្នុងបឹង និងទន្លេ ទាំងនេះអាចនាំ ឱ្យមានស្ថានភាព ដ៏ គ្រោះ.ថ្នា.ក់.មួយ។
សាស្រ្ដាចារ្យ ដដែលនេះបន្តថា ក្រុមអ្នកស្រាវជ្រាវ បានប្រមូលយក សំណាកទឹកម្តង ជារៀងរាល់ សប្តាហ៍នៅ.ច.ន្លោះថ្ងៃទី.៣ខែកញ្ញា ដល់ថ្ងៃទី.២៩ខែ.ធ្នូឆ្នាំ២០១៩ ក្នុងនោះ.សំណាកទឹកចំនួន.៦៩៤ត្រូវបានយកចេញ.ពីទន្លេសា.បាម៉ាទី និងជិត.មួយពាន់សំណាកផ្សេងទៀត ត្រូវបានយកចេញ.ពីបឹងឆាន.ដូឡា.និងបឹងកាំងរា។
លោកបន្តថា ក្រុមអ្នកស្រាវជ្រាវ.ចង់ឱ្យមានកា.រធ្វើតេស្តស្រដៀងគ្នានេះនៅទូទាំង.ប្រទេស ខណៈពួកគេបាន.និយាយ.ថា វីរុសនេះអាចរស់នៅ.ក្នុងទឹកក្នុង.រយៈពេលយូរ.បាន។ កាលពីពេលថ្មីៗនេះ សា.ក.ស.ព.របស់អ្នកស្លា.ប់.ដោយសារជំងឺកូវីដ១៩ ត្រូវបានគេប្រទះ.ឃើញ.អណ្តែតនៅក្នុងទន្លេ.គង្គា ក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ។ របាយការណ៍ពីអាជ្ញាធរ.ក្នុងតំបន់នោះបានអះអាងថា មានសា.កស.ពជាង១០០ គឺត្រូវបានគេបោះ.ចោល.ចូលក្នុងទឹកទន្លេនោះ៕