គ្រូអនឡាញ់វ័យក្មេងម្នាក់មានរហស្សនាមថា «គ្រូមហាជ័យ» ដែលតែងតែត្រូវបាន មហាជននាំគ្នារិះគន់ ជារឿយៗ ជាពិសេស គឺក្រោយចេញ មកបញ្ជាក់ហាក់ មានប្ញទ្ធីបារមីខ្លាំង ពូកែអស្ចារ្យថា ខ្លួនជាអ្នកសុំទឹក ភ្លៀងធ្លាក់ យ៉ាងជោកជាំ ព្រមជា មួយផ្គររន្ទះ ខណៈចំពេល រដូវកក់ខែ។
ក៏សូមរម្លឹក បន្តិចថា ក្រោយឃើញគ្រូរូបនេះ អះអាងថា ខ្លួនជាអ្នកសុំទឹកភ្លៀង ទើបមាន ភ្លៀងធ្លាក់មក យ៉ាងត្រជាក់ខ្លាំង នៅអំឡុងពេលកក់ ខែកន្លងមកនេះ មហាជនយ៉ាងច្រើន មានការហួស ចិត្តពេក ក៏បានរិះគន់ឡើង កប់ៗថា៖ « ហឺ . អញ ហើយអញចេញ មកពីណាទៀត ហើយ លោក ព្រះអត់ស្គាល់ភ្លៀកកក់ ខែទេ អីសុទ្ធតែលោកគ្រូ ធ្វើពិធីសុំឲ្យភ្លៀងធ្លាក់ បើពិត
ដូចលោកនិយាយអុីចឹងមែន ប្រទេសកម្ពុជា លែងខ្វះទឹកធ្វើស្រែ ហើយទម្រាំមានទឹកឲ្យកសិករ បង្កបង្កើនផល បាននាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល លោកខិតខំស្តារ និងកសាងប្រព័ន្ធ ធារាសាស្ត្រ អស់លុយរាប់រយពាន់លាន ដុល្លារ មិនទាន់មានទឹកគ្រាន់គ្រាន់ផង បែរជា លោកឯង និយាយមក សុទ្ធតែធ្វើ ពិធីសុំឲ្យភ្លៀង ធ្លាក់ បាន បើពូកែ យ៉ាងហ្នឹងជិត ដល់ខែហើយ សូមអញ្ជើញទៅ អូរឫស្សី ម្តុំផ្ការាំទឹករាំ នឹងបានលុយ រាប់ម៉ឺនលានដុល្លារមិនខាន»។
ដោយឡែក ថ្មីៗនេះ គ្រូមហាជ័យ បានធ្វើឲ្យមហាជន ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងទៀតហើយ ក្រោយពីបានទស្សន៍ ទាយថា ជំងឺកូវី១៩ ៥ ឆ្នាំទៀត ទើបរលាយបាត់។ ដោយក្នុងនោះ គ្រូលាបឡេលាប ម្សៅមុខសឡើងស្លេក រូបនេះ បានឆ្លើយ តបទៅនិងសំណួរ តើកូវីដ១៩ ពេលណាបានចប់?
យ៉ាងដូច្នេះថា៖ «លោកគ្រូចង់ប្រាប់ថា ៥ ឆ្នាំទៀត បន្តិចទៀត កូវីដហ្នឹងនឹងរសាយ បន្តិចម្តងៗ នឹងមានវ៉ាក់សាំង លើកទី ៣អីហ្នឹង មានថ្នាំ លេប គឺវានឹងក្លាយ ជាជំងឺធម្មតា កូនឯងយល់ទេ…! លោកគ្រូប្រមើលមើល និងទំនាយទាយ ឲ្យកូន ទៅតាម បារមីបំភ្លឺប្រាប់ ថា ៥ ឆ្នាំទៀត អ្នកណាកាន់ សិល ៥ គឺរួចផុត បាទ កាន់សិល ៥ហើយ គឺត្រូវពាក់ម៉ាស់ បា.ញ់.អាល់កុល ចាក់ វ៉ាក់សាំងផង…»។
គ្រូរូបនេះ ក៏នៅបានបញ្ជាក់ ឲ្យកាន់តែ ហួសចិត្តទៀតថា អ្នកខ្លះចាក់វ៉ាក់សាំង ហើយនៅ តែឆ្លងកូវីដ ទៀត គឺដោយសារ អត់កាន់ សិល៥ រួមបញ្ចូល។
ទន្ទឹមនេះ ផងដែរ ឃើញថាមានមហាជន ជាច្រើន ដែលមានការហួសចិត្តខ្លាំង បានស្នើដល់ក្រសួង ដែលពាក់ព័ន្ធ គួរតែ ចាត់វិធានការណា មួយតាមផ្លូវច្បាប់ ទៅលើបុគ្គល ដែលយក ជំនឿ មកនិយាយ ផ្សព្វផ្សាយ និង Live តាមបណ្ដាញ សង្គម ដើម្បីបោកប្រាស់ សាធារណជន យ៉ាងទូលំទូលាយផង កុំឲ្យចេះតែ បំពុលសង្គម បែបនេះ៕