លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការធ្វើវារីវប្បកម្មនា ពេល បច្ចុប្បន្នស្ថិត នៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ហើយការចិញ្ចឹមមិន បានដាក់ចេញ នូវការចិញ្ចឹម ជាលក្ខណៈបណ្តាក់ តគ្នាបានល្អ នោះទេ ប៉ុន្ដែទទួលបានវឌ្ឍនភាព មានសន្ទុះ គួរឲ្យកត់សំគាល់។
ការលើកឡើងរបស់ លោក វេង សាខុន ក្រោយពីក្រសួងកសិកម្ម ចេញសេចក្តីប្រព័ត៌មាន នាពេលថ្មីៗនេះ រួចមក ក្រសួង ទទួលមតិយោបល់ ពីអ្នកវិភាគ និងសាធារណជន មួយចំនួន ដោយបានបកស្រាយខុស ពីការពិត ប្រាសចាក ពីអ្វីដែល រាជរដ្ឋាភិបាល បាននិងកំពុងដាក់ ចេញនូវនយោបាយ កំណែទម្រង់ និងជំរុញ អភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានា បានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាល ដ៏លំបាកបណ្តាល មកពីការរីករាលដាល ជំងឺកូវីដ-១៩។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើកំណែទម្រង់សាជាថ្មី ក្នុងការធ្វើវិមជ្ឈការ ក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណា ចទៅថ្នាក់ក្រោម ជាតិ ជាពិសេស ប្រគល់សិទ្ធិអំណាចជូន អភិបាលរាជធានី-ខេត្ត ជាអ្នកគ្រប់គ្រង និងដឹកនាំប.ង្រ្កាប.បទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលា.ក្នុងការកសាង និងពង្រឹងសមត្ថភាព.បន្ថែមទៀត។ ក្នុងករណីនេះ គឺក្រសួង អាចអន្តរាគមន៍លុះត្រាតែមាន.សំណូមពរចាំបាច់តែប៉ុណ្ណោះ។
លោក បន្ដថា ការបាត់បង់ធនធាន.ធម្មជាតិកន្លងមក មានហេតុផល.ជាច្រើន ដូចដែលលោក បានគូស.បញ្ជាក់ ក្នុងសេចក្តីប្រកាសព័ត៌មាន.រួចហើយ ព្រោះជា លក្ខណៈសត្យានុមត្តិ មិនមែនក្រសួង.មិនបានធ្វើ និងដោះស្រាយ.នោះទេ ព្រោះអ្វីៗ បានផ្តើមចេញពីដំណើរ.នៃការរីកលូតលាស់នៃ វិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុង និងប្រជាជន ការកក.ស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តា.ព្រែកនានា នៅតាម.ដងទន្លេ ជាដើម។
លោក បញ្ជាក់ថា «ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្ន គឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ ចេញនូវការចិញ្ចឹម ជាលក្ខណៈបណ្តាក់ តគ្នាបានល្អ នោះទេ ហើយការប្រមូលផល ជួបការលំបាក ត្រូវប្រើ ពេលយូរចេញពី ខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេល វេលាច្រើន ដើម្បីប្រមូល ធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹក ជញ្ជូនមកកាន់ទីផ្សារចែកចាយ»។
លោក ក៏បានអះអាងថា បើទោះបីកម្ពុជា ជួបបញ្ហា ប្រឈមមួយចំនួន ដែលនៅសេសសល់ ទាក់ទងទៅនឹងការ ធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារ យ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្ម នៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០) បានប្រព្រឹត្តទៅទទួលបាន វឌ្ឍនភាព ដោយមានសន្ទុះគួរឲ្យកត់សំគាល់។
លោក បន្ថែមថា កំណើនឡើងជាលំដាប់ នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការ ចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងវារីវប្បករកម្ពុជា គួបផ្សំនឹងការ ជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជា ប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរ ជាតិនានា ផងដែរ ចំពោះសកម្មភាព អភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា៕