បុរសឈ្មោះ ផុន សំ អាយុ៣០ឆ្នាំ មុខរបរស៊ីឈ្នួល អូសរទេះ សំ រាម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ត្រូវបាន អាជ្ញាធរ ឃុំល្វា ស្រុកបវេល ខេត្តបា ត់ដំបង ហៅមកធ្វើកំណត់ ហេតុអប់រំ ឲ្យប ញ្ឈប់ការ ចោលសំរាមចូល ទឹកស្ទឹង បន្តទៅទៀត ។
យោងតាមកំណត់ ហេតុ ដែល CPC NEWS ទទួលបាន គឺ ឈ្មោះផុន សំ បានបំភ្លឺថា លោកបានស៊ី ឈ្នួលអូស សំ រាមគេនៅតាមផ្សាររាល់ថ្ងៃយកទៅចោល នៅចំណុច ស្ពានល្វា ដោយមួយរទេះ គេឱ្យ៣ ពាន់រៀល ។ លោក បានយក ទៅចោលរាល់ថ្ងៃ ។
ចុងក្រោយនេះ លោក ផុន សំ បានសន្យាថា ឈប់យកសំ រាមទៅចាក់ចោល នៅទីនោះទៀតហើយ បើសិនជា ឃើញថ្ងៃក្រោយបន្តសកម្មភាពនេះទៀត លោកសូម ទទួលខុសត្រូវ ចំពោះមុខច្បាប់ ៕