«បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ដោយសារខ្ញុំ បានពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកកើត ជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យតម្រូវឲ្យខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ រហូតដល់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១» ។ នេះគឺជាប្រសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន តាមរយៈហ្វេសប៊ុក ផេក នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ។
សម្ដេចតេជោ ហ៊ុន សែន សូមអភ័យទោសដែលតម្រូវឲ្យសម្ដេច ត្រូវលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោង ទុកទាំងការជួបផ្ទាល់ទាំង ការជួបតាមវីដេអូជាពិសេស សុំការយោគយល់ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អង់គ្លេស ដែលគ្រោងជួបគ្នា នៅម៉ោង ៩ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ នៅវិមាន សន្តិភាព ។
ទោះត្រូវលុបចោលការ ជួបទាំងខ្មែរទាំង បរទេសតែសម្ដេច នៅតែធ្វើការដូចពេលមុន ជាមួយគ្រប់ស្ថាប័ន ទាំងស៊ីវិលទាំងកងកម្លាំ.ងប្រ.ដាប់.អា.វុ.ធ.រាប់.ទាំងការប្រជុំតាម Zoom ផង ដោយសារ.បច្ចេកទេស.នេះ.មិនតម្រូវឲ្យមាន.មនុស្សចូល.មកជិត ទេ ៕