ត្រូវបានដាក់ចេញនូវវិធានការ ដោយផ្អាកជា បណ្តោះអាសន្ន ចំពោះ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហា.និ.ភ័.យ.ខ្ពស់ នៃការឆ្លងរាលដាល ជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំ មនុស្សជា លក្ខណៈ ឯកជន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ។
នេះបើយោងតាមសេចក្ដីសម្រេច របស់ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំ ពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ។យោងតាមសេចក្ដីសម្រេចនេះ ត្រង់ប្រការ២ បានចែងថា ក្នុងអំឡុងពេល នៃការដាក់ចេញ វិធានការ រដ្ឋបាល ត្រូវបាន ផ្អាក ជាប.ណ្ដោះ អាសន្នចំពោះ សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មដែលមាន ហា.និ.ភ័.យ. ខ្ពស់នៃការឆ្លង ជំងឺកូវីដ១៩ដូចខាងក្រោម
-សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈទាំងរដ្ឋនិង ឯកជន លើកលែងតែសាលា រៀន ដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
-អាជីវកម្ម ក្លិបកម្សាន្តគ្រប់ ប្រភេ ទ ជាអាទិ៍ ខារ៉ាអូខេ ឌីស្កូតែក បៀរហ្គាដិន និង កាស៊ីណូ-រមណីយដ្ឋាន សារមន្ទីរ និង សួនកម្សាន្ត នានា-អាជីវកម្មម៉ាស្សា-រោងភាពយន្ត រោងសម្ដែង សិល្បៈ ក្លិបហាត់ ប្រាណ និង មជ្ឈមណ្ឌលកីឡា
ក្រៅពីសកម្មភាពការងា រមុខ របរឬអាជីវកម្ម ដែលត្រូវបានផ្អាក ជា បណ្ដោះអាសន្នដូច បានកំណត់ ខាងលើ រដ្ឋបាល រាជធានីភ្នំពេញ នឹងពិនិត្យ សម្រេចផ្អា.ក.សកម្មភាពការងារ.មុខរបរ.អាជីវកម្មផ្សេង.ទៀតទៅតាម.ស្ថានភាព.វិវឌ្ឍន៍ជាក់.ស្ដែង.ដែលអនុលោមតាម.តម្រូវការ.ចាំបាច់.ក្នុងការប្រ.យុ.ទ្ធនិងទ.ប់.ស្កា.ត់.ការឆ្លងរាលដាល.នៃ.ជំងឺកូវីដ១៩ ៕