ក្រោយពីគណៈកម្មការវត្ត និងប្រជាពលរដ្ឋដែលជា ពុទ្ធបរិស័ទចំណុះជើងវត្តផ្ទុះ ការតវ៉ា ដោយស្នើសុំឲ្យព្រះតេជគុណ ព្រះនាម អុី ពិសិត គង់នៅវត្តកោះថ្មី បង្ហាញបច្ច័យ សរុប ចំនួន ១២០ លានរៀន និងប្រាក់ ដុល្លារ ជាង ៩០០០ដុល្លារ ដែល បច្ច័យទាំងនេះបានមកពីកម្មវិធីបុណ្យអង្គកឋិនទាន បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗទៀតរយៈពេលជាង២ឆ្នាំកន្លងមក ។
នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២១ នេះ អាជ្ញាធរស្រុកស្អាង មន្ត្រីជំនាញ ដឹកនាំ លោក សេង វុធ អភិបាល រង ស្រុកស្អាង បានចុះដោះស្រាយ ដោយ មិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋ ឬតំណាង ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ចូលរួមនោះទេ ។ ប៉ុន្តែ បានអនុញាត ឲ្យតាអាចារ្យ គណៈកម្មការវត្តប្រមាណ ៨នាក់ចូលរួម ។
ករណីបានធ្វើឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទ ចំណុះជើងវត្តបានដាក់ការស.ង្ស័.យ.លើអាជ្ញាធរ មន្ត្រីជំនាញត្រូវរ៉ូវ.ជាមួយ.ព្រះសង្ឃព្រះនាម អុី ពិសិត ដែលរងការចោទ.ប្រកាន់ពាក់ព័ន្ធបច្ច័យប្រមាណ ១២០ លានរៀល និងប្រាក់ដុល្លារជាង.៩០០០ដុល្លារ និង.សម្តែងការ.ខកចិត្តចំពោះ.អាជ្ញាធរ និងមន្ត្រីជំនាញ.ចុះដោះស្រាយ.ហាក់.មានការ.លាក់.បាំងបែបនេះ ។
គួររំលឹកថា កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ និងគណៈកម្មការវត្តកោះថ្មីបាន ផ្ទុះការតវ៉ាទាមទារបច្ច័យ ដែលប្រមូលបា នពីបុណ្យ កឋិនទាន បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗ ប្រមាណ ១២០ លានរៀល និងប្រាក់ ដុល្លារប្រមាណជាង ៩០០០ដុល្លារ ដើម្បីកសាងផ្លូវបេតុង និងទាមទារឲ្យព្រះសង្ឃអង្គនេះ និមន្តចេញពីវត្តកោះថ្មី ។
ករណីនេះបាន ផ្ទុះឡើង បន្ទាប់ពីព្រះសង្ឃ អង្គនេះ បានមានថេរៈដិកាថា ចង់កាត់ដីវត្តលក់ ដើម្បីយកបច្ច័យកសាង ផ្លូវបេតុងចូលវត្ត និងផ្លូវជាប់របង ខាងមុខវត្ត ។ នេះបើយោងតាមការ លើកឡើងរបស់គណៈ កម្មការវត្ត និងប្រជាពលរដ្ឋ នៅភូមិកោះថ្មីនោះ ។
ប្រជាពលរដ្ឋ និងគណៈកម្មការវត្តកោះថ្មី បានលើកឡើងថា មូលហេតុដែលពួកគាត់ធ្វើការ តវ៉ានេះ ដោយសារពួកគាត់ មើលឃើញថា ព្រះសង្ឃអង្គនេះ មានព្រះទ័យមិន ស្មោះត្រង់ មានកំហុស ឆ្គងពីវិន័យធម៌ ជាច្រើនមិនសម ជាព្រះសង្ឃ ជាពិសេស ធ្វើឲ្យប្រជាពុទ្ធស័ទចំ ណុះជើងវត្តអស់ ជំនឿលែងទុកចិត្តរហូតចង់កសាងសមិទ្ធផលអ្វីមួយក្នុងវត្តសុខចិត្តធ្វើដោយខ្លួនឯងដូចជាករណីកំពុងកសាងរបងវត្ត និងកុដិជាដើម ។
ជាងនេះទៅទៀត រឿងដែលពួកគាត់កាន់ តែអស់ជំនឿនោះ ខណៈដែលពួកគាត់បាននាំគ្នា ទៅថ្វាយបង្គំទូលសួរ នាំរឿងកសាងផ្លូវបេតុងចូលវត្ត និងផ្លូវបេតុងតាមរបង មុខវត្ត ស្រាប់តែព្រះសង្ឃអង្គនេះ មានថេរៈដិកាថា អត់មានបច្ច័យ កសាង មានតែកា.ត់ដីវត្តលក់ ។
ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងគណៈកម្មការវត្តមិនពេញចិត្តដោយសារ ដីបរិវេណវត្តបានមកពីពួកគាត់រៃអង្គាស គ្នាទិញ ។ ហើយរឿងដែលពួកគាត់កាន់តែមិនពេញចិត្តថែម ទៀតនោះ គឺនៅពេលដែលគណៈ កម្មការវត្តចេះតែដេញដោល ទូលសួររឿងបច្ច័យ ដែលប្រមូលបាន ពីបុណ្យកឋិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗ សរុបប្រមាណ ១២០លានរៀល និងប្រាក់ដុល្លារជាង៩០០០ ដុល្លារនោះយកទៅណា ?
ម៉េចមិនយកបច្ច័យនោះមកកសាងផ្លូវ បែរជាចង់កា ត់ដីវត្តលក់ទៅវិញ ? ស្រាប់តែព្រះសង្ឃអង្គនេះថែម រំសាយគណៈកម្មការវត្តចោលតែម្តង ។ ករណីដែលរំសាយគណៈកម្មការវត្តនេះ ត្រូវបានប្រជាពលរដ្ឋ និងគណៈកម្មការវត្តដាក់ការស.ង្ស័.យ.ថា ការរំសាយគណៈកម្មការវត្តនេះ គឺព្រះសង្ឃអង្គនេះ.មានព្រះទ័យចេតនាចង់លាក់.បាំងពីរឿងបច្ច័យ.១២០លានរៀល និងប្រាក់ជាង៩០០០ដុល្លារ នេះ ។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ ព្រះសង្ឃព្រះនាម អុី ពិសិត មានថេរៈដិកាប្រាប់ភ្នាក់ងារសារព័ត៌មាន GNtimes តាមទូរស័ព្ទកាលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ឲ្យដឹងថា ការលើកឡើងនោះមិនពិតទាំងស្រុងទេ ពីព្រោះបច្ចប្បន្នព្រះតេជគុណកំពុងឲ្យគេបូក សរុបបញ្ជីបច្ច័យ ដែលប្រមូលបាន និងបញ្ជីចំណាយលើការកសាងសមិទ្ធផលក្នុងវត្តពីមុនមកដើម្បីប្រជុំដោះស្រាយ និងបង្ហាញឲ្យពួកគាត់បានដឹង ។
ចំណែករឿងដែលពួកគាត់និយាយថា ព្រះតេជគុណរំសាយគណៈកម្មការនោះ មិនពិតទេ ព្រះតេជគុណ មិនបានរំសាយគណៈកម្មការវត្តរហូតនោះទេ គឺគ្រាន់តែរំសាយមួយសីលប៉ុណ្ណោះ ។ ហើយរឿងដែលពុទ្ធបរិស័ទកសាងសមិទ្ធផលក្នុងវត្តខ្លួនឯង ដោយមិនបានប្រគេនបច្ច័យឲ្យព្រះសង្ឃគ្រប់គ្រងនោះ ពីព្រោះពួកគាត់ចង់គ្រប់គ្រងកសាងដោយខ្លួនឯង ។
ប៉ុន្តែលុះមកដល់ល្ងាចថ្ងៃទី ១៧ ខែឆ្នាំដដែល ក្នុងខណៈដែលប្រជាពលរដ្ឋ និងគណៈកម្មការវត្តនាំគ្នាទៅដល់វត្តដើម្បីដោះស្រាយនោះ ព្រះតេជគុណព្រះនាម អុី ពិសិត មិនព្រមមានថេរៈដិកា បំភ្លឺជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីនេះទេ ។ ចំណែកមេភូមិកោះថ្មី លោក កោ វ៉ារី បាននិយាយថា លោកមិនដឹងរឿងនេះទេ លោកមកដល់វត្តនេះដោយសារព្រះសង្ឃព្រះនាម អុី ពិសិត ហៅមកដោះស្រាយ តែមិនដឹងថា ដោះស្រាយរឿងអ្វីនោះទេ ។