រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជន ទាំងអស់មេត្តា ជ្រាបថា៖ នៅថ្ងៃទី១៨ – ១៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយ តបបន្ទាន់មន្ទីរសុខា ភិបាល នៃរដ្ឋបាល ខេត្តរតនគិរី បានស្រាវជ្រាវ និងរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ ដែលជាការផ្ទុះក្នុង សហគមន៍ក្នុងទ្រង់ ទ្រាយ ធំ ជាលើក ដំបូងនៅក្នុង ខេត្ត ដូចមានរាយនាមខាងក្រោម៖
តាមរយៈលទ្ធផល ខាងលើនេះបង្ហាញថា ជំងឺកូវីដ-១៩ បានកំពុងមាន វត្តមានផ្ទុះរាលដាល ដល់សហគមន៍ ក្នុងទ្រង់ទ្រាយធំ នៅក្នុងភូមិ សាស្ត្រខេត្ត និងអាចបន្តឆ្លងរាលដាល ជាបន្តបន្ទាប់ទៀត ដែលប.ង្កជា.ហា.និ.ភ័.យ ដល់សុខភាពសាធារណៈរបស់បងប្អូនប្រជា ពលរដ្ឋនៅក្នុងខេត្ត។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជន ទាំងអស់ដែល ធ្លាប់បានពាក់ព័ន្ធដោយ ផ្ទាល់ និង ប្រយោល ជាមួយបុគ្គលខាងលើ សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬនៅដោយឡែកពីអ្នកដ៏ទៃ និងតាមដា នសុខភាព ជាប្រចាំ ក្នុងករណី មានការសង្ស័យសូមរាយការណ៍ទៅ កាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12។
រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាង មុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តឱ្យបា នម៉ឺងម៉ាត់ជាទីបំផុត នូវវិធានការ “៣កុំ ៣ការពារ និងសហការ ជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការ និងទប់ ស្កាត់ ការឆ្លង រាលដាលជំងឺកូវីដ-១៩ ចូលក្នុង សហគមន៍ និងក្រុមគ្រួសារ៕