បើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃចន្ទទី ២១ ខែមិថុនា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៧៣៥នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ៥១៤នាក់ និងករណី.ស្លា.ប់ ១០នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខា ភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៧៣៥ នាក់ទៀត ជាសះ ស្បើយ ៥១៤ នាក់ និងស្លា.ប់ ១០នាក់៖
– ករណីឆ្លងសហគមន៍ ៧០៨នាក់– អ្នកដំណើរពី បរទេស ២៧នាក់គិត ត្រឹម ព្រឹក ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 43,446 នាក់– អ្នកជា សះស្បើយ= 38,003 នាក់– អ្នកស្លា.ប់= 441 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជនអំពីការវិវត្តន៍ នៃប ញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាពដែល អាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕