លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ នៅក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាល ការិយា ល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ ឃា.ត់ខ្លួន.បញ្ជូនមកតុលាការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ពាក់ព័ន្ធបទ.ល្មើស ឆបោកប្រាក់ជាង.២ម៉ឺនដុល្លារ រត់ការចូល.ក្របខ័ណ្ឌមន្ត្រីនគរបាល.ជាតិ តែមិនបានសម្រេច ។
លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ បច្ចុប្បន្នរស់.នៅភូមិព្រែកសំរោង.៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។តាមប្រភពព័ត៌មាន ដែល CPC NEWS ទទួលបាន គឺ លោក ហង្ស វណ្ណៈ ត្រូវបានចាប់ខ្លួន តាមដីកាប.ង្គាប់អោយ.ចាប់ខ្លួន របស់ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលា.ដំបូងរាជធានីភ្នំពេញ ។
លោក ហង្ស វណ្ណៈ ជាប់ចោទពីបទ «ឆបោក» ប្រព្រឹត្តនៅចំណុចស្ថានីយ៍.ប្រេងឥន្ទនៈសូគីមិច សង្កាត់ទន្លេបា.សាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
លោកឧត្តម.សេនីយ៍ទោ ហង្ស វណ្ណៈ បានរងនូវពាក្យបណ្តឹង.របស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទ.ប្រកាន់.ថា បានយក.លុយគេចំនួន ២២,០០០ដុល្លារមេរិក ទៅរត់ការចូល.បម្រើការងារជា.មន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបា.នសម្រេចតាម.ការសន្យា ពោលគឺស៊ីដាច់ប្រាក់.ទាំងនេះ និង ថែមទាំងគេចវេស.មិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀតផង ទើបគេប្ដឹង.មកតុលាការ តែម្តង ៕