យោងតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែន នៅច្រកទ្វារព្រំដែន អន្តរជាតិកោះរកា បានអោយ ដឹងថាសាឡង់ ដឹកខ្សាច់ធំៗពេលបូមខ្សាច់ ពេញហើយ បានដឹកចូល ទៅប្រទេសវៀតណាម ដោយរលូន អត់មានរាំង ស្ទះឡើយរបស់ ក្រុមហ៊ុនខ្មែរមួយដ៏មានឥទ្ធិពល ។
ជាលទ្ធផល ដោយគេសង្កេត ឃើញថា បើទោះបីជាភាគីវៀតណាម បានយកសាឡង់ធំៗ រាប់សិបគ្រឿងមកដាក់ បិទព្រំដែនក៏ដោយ ប៉ុន្តែគេ មិនបានបិទ ជិត ឈឹងទាំងស្រុង នោះទេ ដោយបានបើក ចន្លោះសងខាង ដើម្បីអោយ កប៉ាល់ដឹក ទំនិញផ្សេងៗ រួមទាំងសាឡង់ធំៗ បូមខ្សាច់របស់ខ្មែរ អាចដឹកខ្សាច់ចូលទៅលក់ ក្នុងដីវៀតណាមបានជាធម្មតា។
គួររំលឹកដែលថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចវៀតណាម នៅតែបន្តបិទព្រំដែនជាប់ ដោយ មិនអនុញ្ញាត អោយបែត្រី និងជនជាតិ របស់ខ្លួន ឆ្លងព្រំដែនចូលទៅក្នុង ទឹកដីប្រទេសវៀតណាមទេ ក្រោម ហេតុផលការឆ្លងរាលដាល នៃរីរុសកូវីដ-១៩ ៕