ព្រះតេជគុណ គន់ គីមហ៊ាង គង់នៅ វត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បាន សុ គត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះក្នុងជន្មាយុ២៣ ព្រះវស្សា ដោយសារជំងឺកូវីដ-១៩ នេះបើតាមហ្វេសប៊ុកផេក ផ្លូវការ របស់ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែងបង្ហោះមុននេះ។
មុនពេលសុគត់ ព្រះសង្ឃ គន់ គីមហ៊ាង បានចូល ពីនិត្យជំងឺនៅ មន្ទីរពេទ្យបង្អែកមេសាង ជាមួយអាការៈហត់ ដង្ហក់ខ្លាំង និងរវើរវាយ និងបា.ត់ប.ង់.ស្មារតីរយៈពេល ៣ថ្ងៃមកហើយ ។ ក្រុមគ្រូពេទ្យបានយក សំណាកធ្វើតេស្ដរហ័ស(Rapid Test) លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានដាក់ ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក មេសាង ។
ដោយស្ថានភាព ជំងឺកាន់តែ ធ្ង.ន់ធ្ងរ នៅថ្ងៃទី១៩ ខែមិថុនា ក្រុមគ្រួពេទ្យបានបញ្ជូនអ្នកជំងឺមក ព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ។ នៅថ្ងៃទី២១ ខែមិថុនា ស្ថានភាព ជំងឺកាន់ តែ ធ្ង.ន់.ធ្ងរ អ្នកជំងឺក៏បានសុ គត នៅវេលាម៉ោង ៨និង០០នាទីព្រឹក ដោយសារ វិបត្តិផ្លូវ ដង្ហើមធ្ង.ន់.ធ្ងរ និងរលាក សួត ទាំងសងខាង ដោយជំងឺកូវីដ-១៩ ។
សូមបញ្ចាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែង មានករណីអ្នក ជំងឺកូវីដ-១៩ ចំនួន២អង្គ\នាក់ ហើយបានស្លា.ប់ក្នុង រយៈពេលតែ មួយថ្ងៃ ដោយករណីទី១ កើតឡើងលើស្ត្រីវ័យ ៥១ឆ្នាំ ឈ្មោះ សន់ សុភាព រស់នៅភូមិ ក្រសាំងទង ឃុំអង្គររាជ្យ ស្រុក ព្រះស្ដេច ដែលបានទទួល ម.រ.ណ.ភាពដោយជំងឺកូវីដ នៅវេលាម៉ោង ២និង៥០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែមិថុនា នេះ៕