យោងតាមពាក្យបណ្តឹងរបស់ លោកស្រី ចាន់ ធូ នៅភូមិព្រៃនប់ ២ ឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូល ទៅ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១
ឈ្មោះ ប្រាក់ ប្រាកដ បានធានាអះអាង រត់ការ ផ្ទេរឈ្មោះតួនាទីលោក អេង អូន (ប្តីលោកស្រី ចាន់ ធូ) ចេញពីក្របខ័ណ្ឌកង ទ័ព ទៅធ្វើជាស្នងការរងនគរបាល ខេត្តព្រះសីហនុ តម្លៃសេវារត់ ការ ៣០ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីព្រមព្រៀង គ្នារួច នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកស្រី និងស្វាមី បានប្រគល់ លុយ លើកដំបូង ចំនួន ១០ម៉ឺនដុល្លារ ឱ្យទៅ ឈ្មោះ ប្រាក់ ប្រាកដ ដោយរង់ចាំ លទ្ធផល ផ្ទេរឈ្មោះ និងតួនាទី ទៅជាស្នងការរង ជាផ្លូវការ ទើបប្រគល់ លុយ ថែម ២០ ម៉ឺនដុល្លារទៀត។
បន្ទាប់ពីបានទទួល លុយរួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការ សន្យាឡើយ (រត់ការមិនបាន) ហើយបាន កុហក់ មិនចេះចប់មិន ចេះហើយ ពេលទូរស័ព្ទសួរនាំ និងទាមទារយក លុយមកវិញ គឺឈ្មោះនេះ មិនលើក ទូរស័ព្ទ ហើយគេច ចេញ មិនចូលផ្ទះខ្លួន ទើបជ.ន.រ.ង.គ្រោះ លោកស្រី ចាន់ ធូ សម្រេចដាក់ពាក្យបណ្ដឹង ទៅតុលាការ ដោយបានស្នើសុំសមត្ថកិច្ច ឃាត់ ខ្លួន
ឈ្មោះ ប្រាក់ ប្រាកដ និងបក្ខពួក ចាត់ការតាម ផ្លូវច្បាប់ និងទាមទារយកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិកវិញ និង ទាមទារ សងជំងឺ ចិត្ត និងខាត់បង់ ពេល វេលាចំនួន ៥ម៉ឺនដុល្លារ។ បន្ទាប់មកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជ អាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកា កោះ ហៅឈ្មោះ ប្រាក់ ប្រាកដ ឱ្យចូលខ្លួន ឆ្លើយបំភ្លឺនៅ ថ្ងៃទី១៧ ខែមិថុនា តែឈ្មោះនេះ មិន ព្រម ចូលខ្លួន ទើបប.ង្គា.ប់.ឱ្យនាំខ្លួនតែម្ដង។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាល ព្រហ្ម ទណ្ឌក្រសួង មហាផ្ទៃ បានធ្វើការ ឃា ត់ខ្លួន លោកឧក ញ៉ា ប្រាក់ ប្រាកដ នៅហាង កាហ្វេមួយកន្លែង ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកា កោះពាក់ព័ន្ធនឹងករណី ឆបោកប្រាក់ចំនួន ១០ម៉ឺន ដុល្លារអាមេរិក។
ករណីនេះ បន្ទាប់ពីមានការ សម្របសម្រួលគ្នារួចមក លោកឧកញ៉ា ប្រាក់ ប្រាកដ បានយល់ ព្រមសង លុយ ១០ម៉ឺនដុល្លារអាមេរិកនោះ ទៅម្ចាស់បណ្តឹង វិញ ហើយលោក ស្រី ចាន់ ធូ ក៏បានសម្រេច ដកពាក្យបណ្តឹង នេះ វិញដែរ ទើបលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អម សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ឧកញ៉ា ប្រាក់ ប្រាកដ ឱ្យមានសេរីភាព វិញហើយ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៕