នៅថ្ងៃទី២១ខែ មិថុនា ឆ្នាំ២០២១ ដោយមានការចង្អុល បង្ហាញពីលោក ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល និងក្រុមការងាប្រតិ កម្ម រហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ផងនោះ។
គណនី ហ្វេសបុក (Facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយ ការណ៍ក្នុងប្រអប់សារ របស់ផេក (page) ស្នង ការដ្ឋាននគរបាល ខេត្តកណ្តាល។ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាល ស្រុកល្វាឯម សូមធ្វើការ ឆ្លើយតប ជូនគណនីហ្វេសប៊ុក(Facebook) ដែលមាន ខ្លឹមសារថា៖
ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាល ខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ផងចុះ ព្រោះឡានដឹកដី បើកបរយ៉ាងអាណាធិប តេយ្យ វ៉ាជែងគ្មានគិត ពីសុវត្ថិភាព ប្រជាពលរដ្ឋ ដែលធ្វើដំណើរលើ ដងផ្លូវ
ម្យ៉ាងវិញទៀតដឹក ដីជ្រុះ ពេញ ផ្លូវថ្នល់ប ណ្ដាលឲ្យហុយ ប៉ះពាល់ដល់ សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេ ដេញគ្នា ដូចប្រ ណាំងឡាន ស្ទើរតែគាំងបេះដូង ។ សូមមេត្តាជួយរកដំ ណោះស្រាយផង ព្រោះនេះជាលើកទី ២ ហើយដែលខ្ញុំរាយ ការណ៍ ព្រោះលើកទី ១ មិនទទួល បានលទ្ធផល សោះ ។
ជាលទ្ធផល៖ ក្រោយពីទទួលព័ត៌មាន ភ្លាម លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក ល្វាឯម បានបញ្ជាទៅលោក អធិការរងទទួលផែន ការងារ សណ្តាប់ធ្នាប់ចរាចរណ៍ និងលោកនាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកា កែវឲ្យដឹកនាំ ក.ម្លាំងចុះទៅ ពិនិត្យមើលដល់ទីតាំង ផ្លូវលេខ៣៨០គឺមានស្ថានភាពជ្រុះដី ហុយពិត ប្រាកដមែ នហើយចំពោះការបើក វ៉ាជែង បើមានសមត្ថកិច្ចល្បាត តាម ដងផ្លូវពួកក្រុមឡានដឹកដីនេះ ពុំហ៊ាន ធ្វើសកម្មភាព វ៉ាជែង ស៊ីផ្លេដេ.ញគ្នាឡើយ។
សមត្ថកិច្ចក៏បាន អនុវត្តន៍ជំនាញធ្វើការហៅពួកគាត់ ធ្វើត្រួតពិនិត្យ និងណែនាំអប់រំ ពីច្បាប់ចរាចរណ៍ ហើយ បានឲ្យពួកគាត់ធ្វើកិច្ចសន្យាប.ញ្ឈប់ ការបើកល្បឿ.ន.លឿ.ន.វ៉ា.ជែ.ង និងឲ្យគ្រប.ដី.មិនឲ្យជ្រុះ លើថ្នល់ប.ណ្តាលឲ្យប្រ.ឡាក់ថ្នល់ហុ.យប៉ះពាល់សុខភាពរបស់ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរ ហើយពួកគាត់បា នសន្យាអនុវត្តន៍ឲ្យបានតាមការណែនាំ៕