ស្ត្រីម្នាក់ក្នុងវ័យ ២៩ឆ្នាំ បានក្តៅខ្លួនខ្លាំង ដេក ស្លា.ប់ ហើយគ្រូពេទ្យបានចុះមកយក សំណាកឃើញ មានវិជ្ជមាន កូវីដ១៩ ចំណែកសមាជិក ២នាក់ដែលរស់នៅ ជាមួយត្រូវ បានធ្វើ ចត្តាឡីស័ក។
យោងតាមរបាយការណ៍ របស់សាលា សង្កាត់ព្រែកឯងបានឲ្យដឹងថា កាលពីវេលាម៉ោង ១៧និង០០នាទីរសៀលថ្ងៃទី ២១ខែមិថុនា នេះស្ត្រីម្នាក់ ឈ្មោះ សួន ស្រីពៅ អាយុ ២៩ឆ្នាំ បានស្លា.ប់ក្នុងផ្ទះ របស់ខ្លួនផ្ទះលេខ ៦៣៩ផ្លូវលំភូមិរបោះ អង្កាញ់ ១សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយគ្រាន់តែ ជ.ន.រ.ង.គ្រោះក្តៅ ខ្លួនខ្លាំង ហើយក្រុមគ្រួសារ ស្មានតែ ឈឺគ្រុឌ ក្តៅ.មិននឹកស្មាន ថារហូតដល់ ស្លា.ប់ក្នុង.វ័យក្មេង.បែបនេះ.សោះ។
របាយការណ៍បញ្ជាក់ថា លុះដល់ពេល អាជ្ញាធររាយការណ៍ ទៅគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅឲ្យចុះមក ពិនិត្យសំណាក ស្រាប់តែឃើញមាន វិជ្ជមានកូវីដ ១៩ ហើយសមាជិក ក្នុងគ្រួសារ ២នាក់ទៀតត្រូវបានឲ្យធ្វើ ចត្តាឡីស័ក។
អ្វីដែលអ្នកភូមិ មានការភ័យ ខ្លាច នោះ គឺស្ត្រីខាង លើមាន វ័យ ត្រឹម ២៩ឆ្នាំ បែរជាស្លា.ប់ ដោយជំងឺកូវីដ១៩។ ដែល កន្លងមកគេខ្លាច តែមនុស្សវ័យ ចំ ណា ស់ ដែលមាន ជំងឺ ប្រ ចាំ កាយច្រើនប្រ ឈម និងឆ្លងជំងឺកូវីដ ១៩នោះ៕