ម្ចាស់ក្រុមហ៊ុនទិញផ្លែឈើមួយ ក្នុងខេត្ត Chanthaburi ត្រូវបានចាប់ខ្លួន ដោយមន្រ្តីប៉ូលិស ប៉ុស្តិ៍ Muang Chanthaburi និង មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មខេត្ត Chanthaburi កាលពីថ្ងៃចន្ទ ទី២១ខែមិថុនា ពីបទប្រើលិខិត អនុញ្ញាត ទំនិញកសិកម្ម (GAP) និងលិខិត បញ្ជាក់ការផលិត ទំនិញក្លែង ក្លាយ ដើម្បីនាំចេញទុរេន វៀតណាម ដោយបន្លំជា ទំនិញថៃ ទៅកាន់ប្រទេសចិន។
លោក Alongkorn Polabutr ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍បាននិយាយថា “យើងបានស៊ើប អង្កេតលើក្រុមហ៊ុនទិញផ្លែឈើមួយ ឈ្មោះ Lung Tu Odd ដែលមានទីតាំង នៅក្នុងស្រុក Khlong Narai នៃខេត្ដ Chanthaburi ហើយបា នរកឃើញថា ពួកគេបាន ប្រើប្រាស់វិញ្ញាបនប័ត្រ GAP និង GMP ក្លែងក្លាយ ដើម្បីបន្លំទុរេន ដែលពួកគេនាំចូល ពីប្រទេស វៀតណាម ឲ្យមើលទៅដូចជាទុរេនថៃ មុនពេលនាំ ចេញទៅឲ្យអតិថិជនចិន”។
ការស៊ើបអង្កេតបឋម បានបង្ហាញថា ក្រុមហ៊ុននេះបាននាំចូលទុរេន ពីប្រទេសវៀតណាម ជាង ១៨តោន ដែលត្រូវបាន លក់ក្នុងតម្លៃ៧០បាត (២.២១ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយគ្រោង នឹងនាំចេញ ទៅប្រទេសចិនក្នុង តម្លៃ ១៦០ បាត (៥ដុល្លារ) ក្នុងមួយ គីឡូក្រាម។
លោក Alongkorn បានបន្ថែមថា រដ្ឋមន្ត្រីក្រសួង កសិកម្មនិងសហករណ៍លោក Chalermchai Srion បានបញ្ជាឲ្យមន្ទីរកសិកម្មធ្វើការជាមួយប៉ូលិស នាយកដ្ឋានគយ នាយកដ្ឋានពាណិជ្ជកម្មបរទេស និងនាយកដ្ឋានស៊ើបអង្កេត ពិសេស ដើម្បី ស៊ើបការណ៍រក បណ្តាញរបស់ ក្រុមហ៊ុននេះ ក៏ដូចជាអ្នកចែកចាយផ្លែឈើ ដទៃទៀតនៅតាម បណ្តាខេត្តដាំដុះផ្លែទុរេន ផងដែរ ដើម្បីការពារការធ្វើឲ្យខូច ដល់កេរ្តិ៍ឈ្មោះរបស់ ទុរេនថៃ នៅក្នុងទីផ្សារ ពិភពលោក៕