មនុស្សយើងកើតមកម្នាក់ៗ តែងទទួលបាននូវភ័ព្វសំណាង ជីវិតរស់នៅខុសៗគ្នា មានអ្នកខ្លះមានកាយ សម្បទា មាំមួន មានទ្រព្យហូរ ហៀរ ឯអ្នកខ្លះទៀតមិន ត្រឹមតែខ្វះខា តក្នុងជីវភាពរស់នៅទេ ថែមទាំងមានពិ ការភាពទៀត តែក៏នៅខិតខំស្ទុះស្ទាបំពេញកិច្ចការ ទៅមុខទៀតឥតរួញរា ដើម្បីគេចផុតពីជីវភាពដ៏លំបាក ។
ជាក់ស្ដែងដូចទៅនឹងជីវិត បុរសម្នាក់នេះ ដែលត្រូវបានបង្ហោះ ដោយគណនីមួយ មានឈ្មោះថា Prine ដែលបុរសម្នាក់នេះ ជាជនមាន ពិការ ភាព ជើងផ្នែក ខាងស្ដាំ តែមានទឹកចិត្តតស៊ូអង់ អាច ខិតខំបំពេញ ការងារក្នុងនាមជាអ្នក ដឹកជញ្ជូន ឱ្យក្រុមហ៊ុន Food Panda គួរឱ្យអាណិត និង កោតសរសើរ ខ្លាំងមែនទែន ។
ក្នុងការដឹកជញ្ជូននោះ ទៀតសោត អាចថាលោក ពូដឹកមិនបានច្រើនដូចអ្នក ដឹកជញ្ជូនដទៃក៏ ពិតមែន តែបើតាមរូបភាពដែលផ្ដល់ដោយគណនីខាងលើ បានបង្ហាញ ឱ្យដឹងថា អ្នកដឹកជញ្ជូន កម្សត់រូបនេះ ជាបុគ្គល ដែលតស៊ូ នឹងការងារ របស់ខ្លួន ជាមួយម៉ូតូ កង់បី ជន ពិការ មួយគ្រឿង
ដែលមានឃ្លុបអីវ៉ាន់នៅខាងក្រោយ មនាភ្ជាប់ជាមួយ ដបបា.ញ់អា.កុ.លព្យួរជាប់ នៅខាងស្ដាំដៃចង្កូត ម៉ូតូដ៏កម្សត់ របស់ខ្លួន ។ដោយទឹកចិត្តតស៊ូ និង ភាពអំណត់នេះហើយ បានធ្វើឱ្យមហាជន នៅក្នុងបណ្ដាញសង្គមនាំគ្នា ស្ញើចសរសើរបុរស ក ម្សត់រូបនេះ និង បានកោតសរសើរ ចំពោះក្រុមហ៊ុន Food Panda ដែលបានផ្ដល់ ឱកាសឱ្យគាត់ និង បានជ្រើសរើស បុគ្គលិក ដោយ មិនផ្ដោតលើ រូបសម្បត្តិ និង កាយ សម្បទា ៕