ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ថា រដ្ឋាភិបាលចិន ឯកភាព ផ្ដល់ ថវិកាកម្ចីមក កម្ពុជា ក្នុងការសាង សង់ស្ពានមួយកន្លែង ក្នុងខេត្តក្រចេះ ដើម្បីជួយសម្រួល ដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជួយ ជំរុញផ្នែកសេដ្ឋកិច្ច ថែម ទៀតផង ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះដែរ នៅស្នាក់ការកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សា ការងារទ្វេភាគី តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារ ណរដ្ឋប្រជាមានិតចិន ដោយមានការ អញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ ដឹក នាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា គ ម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គ ដែលតភ្ជាប់ពី ខេត្តក្រចេះទៅខេត្តកំពង់ធំ ត្រូវបានបញ្ចប់ ការសិក្សាហើយ ដោយត្រូវរង់ចាំការ សម្រេចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីចុះកិច្ចព្រមព្រៀង សាងសង់ស្ពាននា ពេលខាងមុខ ។ ដោយ គម្រោងនេះ គឺទទួល បានថវិកាកម្ចីពីប្រទេសចិន ដើម្បីជួយសម្រួលដល់ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឆ្លងកាត់ ទន្លេមេគង្គ ខណៈបច្ចុប្បន្នពួក គាត់ឆ្លងកាត់ទន្លេ ដោយសាឡាងឬទូក ដ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងយ៉ាងដូច្នេះថា យើងខ្ញុំត្រៀមទទួលចម្លើយពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីត្រៀមចុះកិច្ចព្រមព្រៀង សាងសង់ស្ពាននៅខេត្តក្រចេះ របស់យើង ដែលមិត្តចិន របស់យើងបានឯកភាព ហើយ នឹងផ្ដល់ថវិកាកម្ចីមក សាងសង់ស្ពាននៅ ក្រចេះ ម្យ៉ាងវិញទៀត ផ្លូវពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង ក្រសួងបាន និងកំពុងកែលម្អ និងលើក កម្ពស់គុណភាពផ្លូវ បានប្រវែង៩៣គីឡូម៉ែត្រហើយ ដែលជាជំនួយ ឥតសំណង របស់មិត្តចិន ឥឡូវនេះ មិត្តចិន កំពុងពិចារណា ដើម្បីសាងសង់ បន្ដទៀត រហូតដល់ ព្រំដែនកម្ពុជា-ឡាវ ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានជំរុញការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងស្ពាន ជាច្រើនទៅ ដល់តំបន់ ដាច់ស្រយាល ដែលបាន រួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័ស ហើយបានទាក់ ទាញអ្នកវិនិយោគមក អភិវឌ្ឍ នៅកម្ពុជាកាន់តែ ច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួង សាធារណការនិងដឹកជញ្ជូន ស្ពានមួយខ្សែនេះ មានប្រវែង ១,៧៦១ ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងប្រើប្រាស់ រយៈពេល ចន្លោះពី២ ទៅ៣ឆ្នាំ ៕