កម្លាំងចម្រុះ ដឹកនាំដោយលោក នៃ ចារី អភិបាលរង ខេត្តកណ្តាលចុះ អនុវត្តច្បាប់ចាត់ វិធានការរុះ រើសំណង់ កូន ខ្ទម និង រោងតូចៗ របស់ប្រជាពលរដ្ឋ ដែលចូល ទ.ន្រ្ទានកាន់.កា.ប់.ដី.ដោយខុសច្បាប់លើដីរបស់.ប្រជាពលរដ្ឋផ្សេង.ទៀត.ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាលពេញមួយថ្ងៃ ។
ការចុះអនុវត្តនេះ ធ្វើឡើងនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ដោយយោងលិខិតលេខ ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។ លិខិតលេខ ២៨៩សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ។
មុនការសម្រេចចុះអនុវត្តវិធានការនេះ អាជ្ញាធរខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋនៅឃុំបន្ទាយដែក ឃុំសំរោងធំ ឃុំគគីរធំ ស្រុកកៀនស្វាយ និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលឱ្យបានជ្រាបផងដែរ.កាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅ ។
នៅក្នុងសេចក្តីជូនដំណឹងនោះ អាជ្ញាធរខេត្តកណ្តាលបាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋបាលខេត្តបានទទួលបណ្តឹងជាច្រើន និងរបាយការណ៍របស់រដ្ឋបាលស្រុកកៀនស្វាយ ដែលបានលើកឡើង អំពីការចូលទន្ទ្រានកាន់.កា.ប់.ដីបែបអណាធិបតេយ្យ ដោយមានការបោះ.ប.ង្គោលព្រំដី
និងសាងសង់ផ្ទះ នៅលើ ទីតាំងដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ តាមរយៈលិខិតលេខ ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ទង្វើនេះ ជាការរំលោភបំពានទៅលើកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ និង ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលត្រូវចាត់វិធានការដោះស្រាយជាចាំបាច់។
ក្នុងលិខិតនោះ អាជ្ញាធរខេត្តក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានចូលធ្វើសកម្មភាព ខាងលើ ត្រូវ ប.ញ្ឈប់សកម្មភាពជាបន្ទាន់ នៅលើទីតាំងដី ដែលមានប័ណ្ណកម្មសិទ្ធខាងលើ ដោយត្រូវដក.ប.ង្គោលព្រំដី និង រុះរើផ្ទះ និងសំណង់.នានា ឱ្យបានមុនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ជាកំ.ហិត ។