អភិបាល ខេត្តសៀមរាបថា ថ្ងៃនេះមាន ករណីស្ត្រីម្នាក់ អាយុ៦២ឆ្នាំ បានបា.ត់.ប.ង់.ជីវិត ដោយកូវីដ១៩ អស់សួតទាំង.សងខាង ត្រឹមរយៈពេល.មិនដល់ ១អាទិត្យនៃការឆ្លង
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១នេះថា ដោយសារការ រីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប មានស្ថានភាព គួរឲ្យកត់ សម្គាល់ មានអ្នកឆ្លង និងអ្នកស្លា.ប់កាន់តែ កើនឡើង ស្ទើរតែគ្រប់ក្រុង-ស្រុកនៃខេត្តសៀមរាប។
អ្នកស្លា.ប់ភាគច្រើនជាជន ចាស់ជរា ឬមានជំងឺប្រចាំកាយ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺធាត់ លើសឈា ម ..ល.. ដែលធ្វើឲ្យជំងឺកូវីដ១៩ ប្រ.ល័.យ.ជី.វិតកាន់តែ.ឆាប់រហ័ស។ការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធាន ការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្មដែលអាជ្ញាធរបាន ហាម ឃា ត់ ការរត់គេច ពីតំបន់មានហា.និ.ភ័.យ ឬរត់គេចពី មណ្ឌលចត្តាឡីស័ក នឹងធ្វើឲ្យការឆ្លងកាន់តែរី ករាលដាល រហូតប៉ះពាល់ ដល់អាយុ ជីវិតអ្នកដទៃ និងជាពិសេស ប៉ះពាល់ ទៅដល់ក្រុមគ្រួសារ របស់ខ្លួនផ្ទាល់។
គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមាន៖-អ្នកឆ្លង ៦៧៦នាក់-ជាសះ ស្បើយ ១៧៨នាក់-កំពុងសម្រាកព្យាបាល ចំនួន ៤៩១នាក់-និងអ្នកបា.ត់.ប.ង់.ជី.វិ.ត.ចំនួន ៧នាក់ជាក់ ស្តែងថ្ងៃនេះមានករណីមីងម្នាក់ អាយុ៦២ឆ្នាំ បាន.បា.ត់.ប.ង់.ជី.វិត ដោយកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយៈពេលមិនដល់ ១អាទិត្យនៃការឆ្លង។
ឯកឧត្តម អភិបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យក ចិត្តទុក ដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាម វិធានការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា។