អ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ដែលបានផ្ទុះ ឡើង ជាទ្រង់ទ្រាយធំ ក្នងសហគមន៍ នៃខេត្តរតនគិរី គិតចាប់ពី ថ្ងៃទី១៨-១៩ខែមិថុនាមក ទល់ពេលនេះ មានការកើនឡើងជា បន្តបន្ទាប់ និងបណ្តាល ឱ្យមនុស្សម្នាក់ បាន ស្លា.ប់ហើយ។
ករណីមនុស្សស្លា.ប់ដោយសារកូវីដ-១៩នោះ បានកើតឡើងនៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចខាងក្រោយ វិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពឱ្យដឹងថា ដោយសារក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានចុះទៅយកសំណាក ធ្វេីតេស្តលេីសា ក ស.ព លទ្ធផលរកឃេីញថា មានវិជ្ជមាន កូវីដ-១៩ ។
ប្រភពបន្តថា សាកសពករណីកូវីដ-១៩នោះឈ្មោះ ជា គឹមហាម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ កេីតហេតុខាងលេី ។ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសា កស ព រួចរាល់ ក៏ត្រូវបានយក ទៅបូជា នៅឈាបនដ្ឋាន វត្តភ្នំស្វាយ ៕