រដ្ឋបាលខេត្ត រតនគិរីបាន សម្រេចបិទខ្ទប់ ផ្លូវចំនួន ៤កន្លែងនៅ ក្នុងក្រុងបានលុង ដោយសារតែការ រីករាលដាល ផ្ទុះទ្រង់ទ្រាយ ធំ នូវកូវីដ-១៩មានការ កើន ឡើង ជាលំដាប់។
ការបិទបិទខ្ទប់ផ្លូវ ចំនួន ៤កន្លែង នៅក្នុងក្រុងបានលុងនេះ រដ្ឋបាលខេត្តបាន ចាប់ផ្តើមអនុវត្តនៅ ព្រឹកថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២១ ចំកណ្តាលក្រុង បានលុងតែម្តង ស្ថិតក្នុងភូមិជ័យជម្នះ សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី។
នៅចំណុចដែលរដ្ឋបាល ខេត្តបិទខ្ទប់ នោះ គឺដោយសារមានអ្នក ជាប់ពាក់ព័ន្ធនឹងកូវីដ-១៩ទ្រង់ទ្រាយធំ ចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភ:តាំងពីថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២១កន្លង មក មាននៅក្នុងសង្កាត់ឡា បានសៀក ក្នុងនោះ អ្នកវិជ្ជមាន កូវីដ-១៩មានចំនួន៥៣នាក់។ នេះបើតាមការបញ្ជាក់ពីលោក តេង សាវុធ អធិការរងក្រុងបានលុងនៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។
លោកបន្តថា ការបិទខ្ទប់នេះ មាន រយៈពេល ១៤ថ្ងៃ ហើយបើនៅតែ មិនបាន ធូរស្បើយនោះទេ នឹង បន្តការបិទ ខ្ទប់ ១៤ថ្ងៃតទៅទៀត។តាម សេចក្តីប្រកាស របស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី ២២ខែ មិថុនា ឆ្នាំ ២០២១មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២១៣នាក់។
តាមការសង្កេត ឃើញថា បងប្អូនអាជីវករ លក់ដូរមួយចំនូនដូចជា ហាងលក់ ទូរស័ព្ទដៃ ហាងលក់គ្រឿង បន្លាស់ រថយន្ត និងគ្រឿងសំណង់ ជាដើម។ល។ មានការបិទទ្វារអស់ ហើយដែរ ដោយសារតែពួកគាត់ខ្លាច ឆ្លងជំ ងឺដ៏កា.ច.សា.ហា.វ.មួយនេះបន្តទៀត។
មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានទាំងនោះ.បានបញ្ជូន.ទៅសម្រាកព្យាបាល.នៅមណ្ឌលចត្តាឡីស័កត្រ.ពាំងក្រ.ហម ស្ថិតនៅភូមិ៣ ឃុំត្រ.ពាំងក្រហម ស្រុកកូន.មុំអស់ហើយ ដោយតម្រូវឱ្យ.អនុវត្តតាមការ.ណែនាំរបស់.ក្រសួង.សុខាភិបាល ៣ការពារ ៣កុំ ហើយត្រូវលាងដៃជាមួយសាប៊ូ អាល់កុល.ជាប្រចាំផងដែរ៕