បន្ទាប់ពីទទួលបាន ព័ត៌មានថា ផ្ទះឧត្តមសេនីយ៍ឯក ម្នាក់ មានរៀបចំ កម្មវិធីភ្ជាប់ ពាក្យ នៅចំណុចភូមិ កណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅនោះ នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ
សមត្ថកិច្ចក្រុង តាខ្មៅសហការ ជាមួយសមត្ថកិច្ចប៉ុស្តិ៍កោះ អន្លង់ចិន បានចុះបិទទី តាំងភ្ជាប់ពាក្យ និងធ្វើការណែនាំ ដល់ម្ចាស់កម្មវិធី ដើម្បីការពារ នៃការឆ្លង រីករាលដាលជំងឺកូវីដ-១៩។
មន្ត្រីនគរបាល ក្រុងតាខ្មៅបានឱ្យដឹងថា ម្ចាស់កម្មវិធី ឈ្មោះ អោក បូរ៉ា ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរយោធា,ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក។
សូមបញ្ជាក់ថា កម្មវិធីភ្ជាប់ពាក្យ ខាងលើនេះត្រូវបានអាជ្ញាធរ សង្កាត់ និងមេភូមិហាម មិនឲ្យរៀបចំ នោះទេ តែម្ចាស់ កម្មវិធីនៅតែផ្គើន និងមិន.ព្រម.ស្ដា.ប់.អាជ្ញាធរ.ឡើយ.ដោយអាង.ខ្លួន.ជាអ្នក.ធំ៕