មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ព្រួយ បារម្ភចំនួន ឆ្លងប្រចាំ ថ្ងៃនៅពេលនេះ នៅតែខ្ពស់ ហើយព្រ មាន ថា នឹងអាចធ្វើឱ្យកម្ពុជាត្រូវ អនុវត្តវិធានការ បិទខ្ទប់ សារជាថ្មី ប្រសិនបើពលរដ្ឋមួយ ចំនួនធ្វេសប្រហែស និងលែង បន្តអនុត្តវិធានការសុខាភិបាល។
ការលើកឡើងនេះ ស្របពេលការ ផ្ទុះសហគមន៍ ២០កុម្ភៈនៅមិនទាន់អាច គ្រប់គ្រង ប៉ុន្តែមន្រ្តីបញ្ជាក់ថា ការឆ្លងនៅ ពេលនេះ គឺកើតឡើងជា ចង្កោមៗ និង មិនទាន់ផ្ទុះឡើងទ្រុងទ្រាយ ធំ នៅឡើយទេ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៤ មិថុនានេះថា វីរុសកូវីដ១៩កំពុង តែចរាចរស្ទើរនៅ ទូទាំងប្រទេស រួមទាំងរកឃើញ វីរុសបំប្លែងថ្មី«ដែលតា»មកប្រភព មកពីឥណ្ឌា គឺបានធ្វើឱ្យលោក ស្រីព្រួយ បារម្ភអំពីការ ផ្ទុះឡើងទ្រុងទ្រាយធំ និងអាចឈាន ទៅ ដល់ការបិទខ្ទប់សារជាថ្មី។
ការព្រួយ បារម្ភនេះ ដោយសារលោកស្រី សង្កេតឃើញថា ប្រពលរដ្ឋមួយចំនួន មិនបានគោរព ទៅតាមវិធាន សុខាភិបាល ដោយសារអ្នកខ្លះលែង សូវប្រុងប្រយ័ត្ន ហើយបានជួប ជុំគ្នា.ផឹ.ក.ស៊ី និងប្រមូល.ផ្ដុំគ្នានៅទីកន្លែងដែលមាន ការបិទជិត ខណៈអ្នកឆ្លងដែ លរកឃើញភាគ ច្រើន គឺសុទ្ធសឹង ចេញពីកន្លែង បិទ ជិតទាំងអស់។
លោកស្រីបន្ថែមថា ប្រសិនបើពលរដ្ឋទាំងអស់ នៅតែទុកលទ្ធភាព ឱ្យវីរុសនេះបន្តឆ្លងក្នុងចំនួន រាប់រយ នាក់ ជារៀងរាល់ថ្ងៃទៀត នោះនឹង អាចឈានទៅដល់ការ បិទ ខ្ទប់ជាថ្មី ដែលប.ង្កឱ្យមាន.ការលំបាកទាំងអស់គ្នា ទាំងសុខភាព.ផ្លូវចិត្ត ទាំងសេដ្ឋកិច្ចគ្រួសារនិង សង្គម ស្របពេលរាជរដ្ឋាភិបាល មិនចង់ឱ្យមាន ការបិទ ខ្ទប់ ជាថ្មីឡើយ។
លោកស្រីថ្លែងថា៖«នេះជាដំណាក់កាលមួយ ដែលគួរឱ្យព្រួយបារម្ភ។ ហើយយើងទាំងអស់គ្នាត្រូវចេះ ចូលរួមអនុវត្ត ចូលរួមទទួលខុសត្រូវ ដែលបុគ្គលម្នាក់ៗ ត្រូវតែឈរលើ ជំហរមួយសាមគ្គី និងកុំមើលស្រាលទៅ លើវីរុសកូវីដ១៩ នេះឱ្យសោះ។ កុំមានការ គិតថា មិនអីទេ ដែលការគិតបែបនេះ ហើយធ្វើឱ្យថ្ងៃណា មួយពិបាក គ្រប់គ្រង»។
លោកស្រីអំពាវនាវឱ្យពលរដ្ឋនៅ ទូទាំងប្រទេសចូលរួម អនុវត្តវិធានការការពារជំងឺកូវីដ គឺ៣ កុំនិង៣ការពារ ពីព្រោះ នៅពេលលោកស្រីបានធ្វើដំណើរ ទៅតាមបណ្តា ខេត្តមួយចំនួន គឺសង្កេតឃើញពលរដ្ឋមានការ ធ្វេសប្រហែល ដោយមិន បានពាក់ម៉ាស់ និងនៅតែ បន្តជួបជុំគ្នានៅតាមទី ប្រជុំជនដដែល។
ការលើកឡើងពីមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលនេះ ស្របពេល ករណីឆ្លងសរុបនៅកម្ពុជាបាន កើនដល់ចំនួន ៤៥៣៦៦នាក់។ ថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាល បានប្រកាស មានករណីឆ្លងថ្មី ៦៥៥នាក់ ស្លា.ប់ថ្មី ១៨ ដែលធ្វើឱ្យ ចំនួនស្លា.ប់សរុបកើនដល់ ៤៩៣នាក់ និងជាសះស្បើយ សរុបកើនដល់ចំនួន ៤០០១០នាក់។
អស់រយៈពេលជាង ៤ខែមកហើយ ដែលកម្ពុជា មានករណីឆ្លងក្នុងសហគមន៍ជា លើកទី៣ ឬហៅថា ព្រឹត្តការណ៍ ២០កុម្ភៈ និងមកដល់ ពេលនេះ រដ្ឋាភិបាលនៅមិនទាន់អាច កំណត់ថា ការឆ្លង សហគមន៍នេះ នឹងត្រូវបិទ បញ្ចប់នៅពេលណា ឡើយ។ ស្របពេលចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែបន្តរកឃើញខ្ពស់
រដ្ឋាភិបាលកំពុងព្យាយាម ដើម្បីជំរុញចាក់ វ៉ាក់សាំង ដល់ពលរដ្ឋឱ្យបាន ១០លាននាក់នៅត្រឹម ឆ្នាំ២០២១នេះ ក្នុងគោល បំណងដើម្បីឈាន ទៅបិទ បញ្ចប់ការឆ្លង នៅពេលនេះ។គិតត្រឹមថ្ងៃទី ២៣មិថុនានេះ រដ្ឋាភិបាលបានចាក់ វ៉ាក់សាំង បានចំនួនជាង ៣លាន ៦សែននាក់ហើយ ឬស្មើជាង ៣៦% នៃចំនូនប្រជាជន ១០លាន នាក់៕