ថ្មីៗនេះ មានគេហទំព័រ ហ្វេសបុក មួយ ឈ្មោះ Fun Moments បានបង្ហោះជាវីដេអូ រួមជា មួយខ្លឹមសារថា «យកសំណាក អស់ ចំនួន ៦០០០០៛ សូម្បីតែកូនក្មេង ក៏យកដែរ» ដែលក្នុងវីដេអូ នោះ បានបង្ហាញពីការ សោក ស្ដាយ របស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយ លុយដើម្បីធ្វើ តេស្ត រកមេរោគកូវីដ-១៩ ក្នុងម្នាក់ ចំនួន ៦ ម៉ឺនរៀល ។
ជុំវិញរឿងនេះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមការងារព័ត៌មាន និង ប្រតិ កម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយ បាន ទទួល ដំណឹង បានចុះ ស្រាវជ្រាវករណី ខាងលើភ្លាមៗ នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយសាកសួរ ព័ត៌មាន ពលរដ្ឋ ជុំវិញករណី ខាងលើនេះ ទើបដឹងថា ៖
-មានប្រជា ពលរដ្ឋ បានពាក់ ព័ន្ធជំងឺកូវីដ-១៩ ហើយបានដាក់ ឱ្យធ្វើ ចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ២០ គ្រួសារ មាន មនុស្ស ៨៩ នាក់ ស្រី ៤២ នាក់ ក្នុងនោះ បាន ទៅមន្ទីរពេទ្យបង្អែក អង្គស្នួល យក សំណាក ចំណាយលុយ ៦០,០០០ រៀលក្នុងម្នាក់ៗ សរុប ៣៩ នាក់ = ២,៣៤០,០០០ រៀល ។
ក្រោយមាន ហេតុការណ៍ បែបនេះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និង ជាប្រធាន ក្រុម ការងារ ថ្នាក់ជាតិ ចុះស្រុក អង្គស្នួល បានដឹកនាំក្រុម ការងារ ចុះសួរសុខទុក្ខ ប្រជា ពលរដ្ឋ ពាក់ព័ន្ធដោយប្រយោល អ្នកជំងឺកូវីដ-១៩ នៅធ្វើ ចត្តាឡីស័ក តាមផ្ទះ ចំនួន ២០ គ្រួសារនោះ និង បានសម្រប សម្រួល ឧបត្ថម្ភ ជួយចេញថវិកា ដល់អ្នកដែល បានទៅ យកសំណាក បង់លុយ ក្នុង ម្នាក់ៗ ចំនួន ៦០,០០០ រៀល វិញផងដែរ ៕