រឿងរ៉ាវនារីដ៏ស្រស់សោភាម្នាក់ត្រូវបុរសជាគូស្នេហ៍ វ៉ៃ ឌឿកៗ ដល់ថ្នាក់ជាំ ភ្នែក ដូចខ្លា ឃ្មុំនោះ ហាក់នៅមិនទាន់ចប់ សោះព្រោះនាងតែងតែបង្ហាញក្ដីព្រួយបារម្ភ ទៅកាន់គូស្នេហ៍ទិញបាយទិញ ទឹកឱ្យដ ល់ប៉ុស្តិប៉ូលិសជាដើម ។
មហាជនមានការចាប់អារម្មណ៍ជាខ្លាំង លើទង្វើរបស់នារីរ ង គ្រោះ នៅតែយក ចិត្តទុកដាក់លើសង្សារ ទោះគេធ្លាប់ វ៉ៃ ដំ ច្រំធា ក់គ្មាន ត្រាប្រណីក៏ដោយ ដែលនាំឱ្យមាន ចម្ងល់ថា ហេតុអ្វីបានជានាង ចិត្តមិន ដាច់ សោះ អ៊ីចឹង ឬមួយនាងចង់ឈឺសាច់មួយជីវិត ក្រោមបាត ដៃរន្ទះប្រុសម្នាក់នោះ?
ដូចករណីទិញបាយ ឱ្យបុរសជា សង្សារអ៊ីចឹងតើនេះ មកពីនា ងនៅស្រឡាញ់ នៅបារម្ភ ពីគេទៀតមែនទេ?ជុំវិញរឿងរ៉ាវនេះនារីរ ង គ្រោះ ឈ្មោះ គីម ឡាង បាន Live បកស្រាយ នៅថ្ងៃទី ២២ ខែកញ្ញា ២០២០ នេះថា មូលហេតុដែលនាងទិញ បាយឱ្យសង្សា រដល់ប៉ុស្ដិ៍នោះ គឺមកពីគាត់តេឱ្យទិញឱ្យ
តើឱ្យនាងដាច់ចិត្តយ៉ាងម៉េចបើមនុស្សធ្លាប់ជាសង្សារនឹងគ្នា តើឱ្យនាងមើល នឹងភ្នែកបានដោយរបៀបណា? តាមការ Live នោះនារីរូបនេះ ក៏បានប្រាប់ដែរថា បុរសរូបនោះ បានឆាតទៅសុំ ទោសខ្លួន និងសារភាព នៅកំ ហុស ដែលខ្លួនបា នប្រព្រឹត្តិលើនាងផងដែរ ។ បន្ថែមលើនេះនារីរ ង គ្រោះ ក៏បា នប្រាប់ដែរ បុរសជាសង្សារតែង ធ្វើខុសម្ដង ហើយម្ដងទៀត និងមិនដែលដឹងថា ខ្លួនឯង ធ្វើអីខុស នោះទេ ៕