យោងតាមការឡាយវីដេអូរបស់គណនីហ្វេសប៊ុក មួយឈ្មោះ Khmer Krom Man Journalist នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានរៀបរាប់ យ៉ាងដូច្នេះថា៖«នគរបាលវៀតណាម នៅព្រឹកថ្ងៃទី ២៥ មិថុនា ២០២១ នេះ បានចុះស្ទាក់ផ្លូវ ដកយ កសៀវភៅស្តីពី «សិទ្ធិជនជាតិដើម» ដែលប្រកាសដោយ អង្គការសហប្រជាជាតិ សៀវភៅសេចក្ដីប្រកាស ជាសកលស្ដីពី
«សិទ្ធិមនុស្ស» សៀវភៅកតិកា សញ្ញាអន្តរជាតិ ស្តីពី «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងពិធីសារ បន្ថែម» សរុបចំនួន ១៥០ ក្បាល ពីពលរដ្ឋខ្មែរ ក្រោមម្នាក់ នៅខេត្តព្រះ ត្រពាំង ដែនដីកម្ពុជាក្រោម»។
យ៉ាងណាមិញបើ យើងសង្កេតមើលទៅក្នុងវីដេអូ យើងបានឃើញសមត្ថកិច្ច វៀតណាម ជាច្រើននាក់កំពុង ឈរត្រៀបត្រានៅពីមុខផ្ទះមួយកន្លែង ដែលយើងអាចសន្និដ្ឋានបានថា ប្រហែលជារបស់ពលរដ្ឋខ្មែរក្រោមម្នាក់នោះ ដែលមានសៀវភៅទាំងប៉ុន្មានក្បាលខាងលើនៅក្នុងដៃ ដោយខាងសមត្ថកិច្ចវៀតណាម បាននឹងកំពុងទាមទារឲ្យគាត់បញ្ចេញសៀវភៅនោះឲ្យអស់
ដើម្បីចៀសវាងកុំឲ្យមានការ ចែកចាយអាន ក៏ដូចជាបោះពុម្ពបន្តទៀត ហើយគាត់ក៏បា នយល់ព្រមប្រគល់ សៀវភៅរបស់ គាត់ឲ្យទៅសមត្ថកិច្ចវៀតណាម ដែលខណៈពេលនោះយើងបានឃើញគាត់ និយាយតវ៉ាផង ដែរ ប៉ុន្តែមើលទៅខាង សមត្ថកិច្ចបញ្ចេញចរិតដាច់អហង្ការគឺមិនឲ្យសៀវភៅនេះ មាននៅក្នុង ដៃពលរដ្ឋខ្មែរក្រោមឡើយ។
គួររំលឹកដែលថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលសហគមន៍ខ្មែរកម្ពុជា ក្រោម នាំគ្នារំឭក ខួប នៃការបាត់បង់ទឹកដី កម្ពុជាក្រោម ដែលត្រូវបាន បារាំងដាក់បញ្ចូលក្នុង ទឹកដីវៀតណាម នៅក្នុងអំឡុងពេល ដែលបារាំង ដាក់អាណាព្យាបាលលើកម្ពុជា។
ក៏ប៉ុន្តែ ជាទូទៅ គេតែងតែឃើញមានភាព ចម្រូងចម្រាសគ្នាខ្លាំង ទាក់ទងនឹងបញ្ហានេះ ដោយភាគី វៀតណាម តែងតែបានលើកឡើងថា ទឹកដីកម្ពុជាក្រោម ជាកម្មសិទ្ធិរបស់ វៀតណាមតាំង ពីរយូរមកហើយ មិនមែនទើបតែ ត្រូវអាណានិគម បារាំងកាត់ចេញ ពីកម្ពុជា នៅឆ្នាំ១៩៤៩ ៕