ក្រុមគ្រូពេទ្យបានចុះ យកសំណាករកមេរោគ កូវីដ១៩ ពីអាជីវករផ្សារ លើធំថ្មី និងប្រជាពលរដ្ឋ ដែលពាក់ ព័ន្ធ ជាង ៤០០នាក់ ស្ថិតនៅ ភូមិដក់ពោធ៏ សង្កាត់ ស្លក្រាម ក្រុងសៀមរាប។
គ្រូពេទ្យបាន រកឃើញអាជីវករ លក់ដូរនៅផ្សារលើធំថ្មី ចំនួន ២៥ នាក់បន្ទាប់ ពីធ្វើតេស្តរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមិថុនានេះ។
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៤ ខែមិថុនា បានប្រកាស អ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩ នាក់ និងជាសះស្បើយ ៦២ នាក់ ខណៈម្នាក់ស្លា.ប់។
ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា អ្នកវិជ្ជមាន កូវីដ-១៩ មានខ្លះជាអ្នកលក់ ចាប់ ហួយ អ្នកដើរទារ លុយ ផាស៊ី អ្នកមើលថែ បន្ទប់ទឹក ក្នុងផ្សារ និង ជាអ្នកដេរស្បែក ជើង នៅខាងមុខផ្សារនេះ ផងដែរ ខណៈ ផ្សារនេះអាចមាន អ្នកពាក់ព័ន្ធប្រមាណជា ង ៤០០នាក់។
ដោយឡែក ចំពោះករណីអ្នក មានវិជ្ជជម្ងឺកូវីដ-១៩នេះ បានដើរឆ្លងកាត់ ទីតាំងជាច្រើនទៀត ព្រោះពួកគាត់ ជាអ្នក សំអាតអនាម័យផង ដើរទារ ផាស៊ីផង ហើយអាជ្ញាធរ ខេត្តបានកំពុងតាមដា នគ្រប់ទីតាំង ដែលគាត់មាន ការពាក់ព័ន្ធ៕