អ្នកជំងឺកូវីដ១៩ ឈ្មោះ វុន ណាំ ភេទស្រីអាយុ៧០ឆ្នាំ នៅភូមិព្រៃស្នៀតកើត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។បានស្លា.ប់.នៅមណ្ឌលសម្រាក.ព្យាបាល ជំងឺកូវីដ១៩ នៃវិទ្យាល័យ.សម្ដេចតេជោ ហ៊ុន សែន ពារាំង កាលពីព្រឹក ទី២៥..០៦.២០២១។នេះបើ យោងតាម សាររំលែក ទុក្ខរបស់ រដ្ឋបាល.ខេត្តព្រៃវែង នៅថ្ងៃទី២៥.០៦.២០២១។
អ្នកជំងឺ រូបនេះ បានចូលពិនិត្យជំងឺនៅ មន្ទីរពេទ្យបង្អែកស្រុក ពារាំង កាលពីថ្ងៃទី ២៤.០៦.២០២១។ក្នុងស្ថាន ភាព ក្ដៅ ដង្ហក់ ហត់ខ្លាំងនិងក្អក ហើយគ្រូពេទ្យ បានធ្វើ តេស្ត លទ្ធផល វិជ្ជមាន កូវីដ១៩។
រួចបានដា ក់ឱ្យសម្រាក ព្យាបាលនៅ មណ្ឌល សម្រាកព្យាបាល ជំងឺ កូវីដ១៩ នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពារាំង ។ប៉ុន្តែដោយស្ថានភាព ជំងឺគាត់ ធ្ង.ន់ធ្ងរ.ពេក រហូតដល់ព្រឹក.ទី២៥.០៦.២០២១ រូបគាត់.ក៍ស្លា.ប់តែម្ដង។
ករណីនេះ ក្រុមគ្រូពេទ្យបាន សន្និដ្ឋានថា៖ រូប គាត់.ស្លា.ប់.ព្រោះរលាក.សួ.ត.ទាំងសង ខាង ដោយសារ.ជំងឺកូវីដ១៩។សូមជម្រាបថា៖ គិតត្រឹមថ្ងៃទី ២៥.០៦.២០២១ ខេត្តព្រៃវែង មានអ្នក ឆ្លងកូវីដ ១៩សរុប ១.៣២៧នាក់ ជាសះស្បើយ ៨៩៥នាក់ កំពុងព្យាបាល ៤១៣នាក់ និងស្លា.ប់.១៩នាក់៕