បន្ទាប់ពីកម្មវិធីបុណ្យ.ស.ព.ប្រជាពលរដ្ឋនៅភូមិ.ដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់.ចាម រួច អាជ្ញាធរ បានរកឃើញករណីវិជ្ជមាន.កូវីដ-១៩ ដោយក្រុមគ្រូពេទ្យ បានស្វែងរកឃើញ.អ្នកប៉ះពា.ល់.ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ចំនួន.៥៧នាក់ ត្រូវបានបញ្ជូនទៅយកសំណាក និង ដាក់ឲ្យធ្វើចត្តាឡីស័ក.នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅក្រុងកំពង់ចាម ។
ក្នុងនោះ ទទួលបានលទ្ធផល.វិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់។ ជាមួយគ្នានោះដែរ.ប្រជាពលរដ្ឋដែលប៉ះពាល់.ដោយ.ប្រយោលជាមួយកម្មវិធីបុណ្យ.ស.ព មានចំនួន.២៥៣នាក់ ត្រូវបានដាក់.ឲ្យធ្វើចត្តាឡីស័ក.តាមផ្ទះរៀងៗខ្លួន ។ នេះបើយោង.តាមការចេញផ្សាយ.របស់រដ្ឋបាល.ខេត្តកំពង់ចាម ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក កៅ សុខអាន អភិបាលរង.ខេត្តកំពង់.ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន.អញ្ជើញ ចុះពិនិត្យការ.បិទខ្ទប់តាមខ្នងផ្ទះ.ប្រជាពលរដ្ឋដែល.ពាក់ព័ន្ធនឹកព្រឹត្តការណ៍.សហគមន៍ ២០-កុម្ភៈ នៅភូមិដី.ក្រហម ឃុំសូភាស ស្រុកស្ទឹង.ត្រង់ ផងដែរ ។
លោក កៅ សុខអាន អភិបាលរង.ខេត្តកំពង់ចាម បានណែនាំដ.ល់ក្រុមការងារ.មន្ទីរសុខាភិបាល.នៃរដ្ឋបាលខេត្ត សហការជាមួយរដ្ឋបាលស្រុក ដើម្បីចុះបា.ញ់.ថ្នាំ.សំ.លា.ប់.មេរោគ.នៅតាមខ្នងផ្ទះប្រជាពលរដ្ឋទាំង.២៩ខ្នងផ្ទះ ដែលត្រូវបា.នរដ្ឋបាលខេត្ត សម្រេចបិទ.ខ្ទប់.បន្ទាប់ពីរកឃើញ.មានពាក់ព័ន្ធនឹង.ករណីវិជ្ជមានកូវីដ-១៩ ៕