ចាប់តាំង ពីប្រកាស ដាក់ឲ្យដំណើរ ការ កម្មវិធី អនុវត្ត កម្មវិធីឧបត្ថម្ភ សាច់ ប្រាក់ ជូនគ្រួសា រក្រីក្រ និងងា.យ.រ.ង.គ្រោះ ក្នុងអំឡុងពេល.ប្រ.យុទ្ធនឹង.ជំងឺកូវីដ-១៩មក រហូតដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាន.ចំណាយថវិកា ៣៥០លានដុល្លារ ក្នុងនោះ មាន.ជាង ៦០ម៉ឺនគ្រួសារ។
ក្នុងពិធីទទួល វ៉ាក់សាំងប្រឆាំ.ងកូវីដ-១៩ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ របស់ចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «រហូតមកដល់ខែនេះ (ខែមិថុនា) ប្រហែលអស់ ៣៥០លានដុល្លារហើយ ទៅលើគ្រួសារ.ប្រហែល ជា.៦០ម៉ឺនគ្រួសារ»។អូ
លោក បានបញ្ជាក់ទៀតថា ឥឡូវនេះក្រសួង.កំពុងពិនិត្យពិភាក្សា រៀបចំដាក់.វិធានការ ឧបត្ថម្ភជូន.គ្រួសារក្រីក្រ អំឡុងជំងឺកូវីដ-១៩ ជុំទី៩។ លោកថា ទាំងទិញវ៉ាក់សាំង និងកម្មវិធី.ឧបត្ថម្ភសាច់.ប្រាក់ រាជរដ្ឋាភិបាលកម្ពុជា បានចំ.ណាយថវិកាយ៉ាងច្រើន ផងដែរ។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងា.យ.រ.ង.គ្រោះ ក្នុងអំឡុងពេល.ប្រ.យុទ្ធ នឹងជំងឺកូវីដ.១៩ កាលពីថ្ងៃទី.២៥ ខែមិថុនា ឆ្នាំ២០២០ ដូច្នេះ គិតមកដល់ពេលនេះ ត្រូវអនុវត្តបាន រយៈពេលពេញ.១ឆ្នាំ និងទទួលលទ្ធផល.ល្អប្រសើរ ដោយគ្រួសារ.ក្រីក្រ និងងា.យរ.ង.គ្រោះ បាននិងកំពុង ទទួលបានការ.គាំពារ និងទ្រទ្រង់.ជីវភាព រស់នៅ.ប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល ។ កម្មវិធីនេះ ក៏ទទួលបានការសាទរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ។