យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា៖ អ្នកជំងឺ #កូវីដ១៩ និងមិត្តភក្តិ បានទៅ លេងកម្សាន្តនៅ #ខេត្តកែប ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែមិថុនា ២០២១ តាមកម្មវិធីដូច ខាងក្រោម៖
ថ្ងៃទី១៨ មិថុនា៖ ពេលព្រឹក ចាក់ចេញពី ទីក្រុងភ្នំពេញ តាមរថយន្តផ្ទាល់ខ្លួន ទៅដល់ ខេត្តកែប នៅពេលថ្ងៃត្រង់។ ពេលល្ងាចដើរលេង តាមធ្នេរ។ សម្រាក់នៅ Kep Private Villa មួយយប់។
ថ្ងៃទី១៩ មិថុនា៖ ពេលព្រឹកចេញទៅ រីស៊ត ឈ្មោះ Veranda។ ម៉ោងប្រហែល ៩ ព្រឹក ជិះទូក លេខ ១១ និង ១៦ ទៅលេង កោះទន្សាយ។ ពេលល្ងាច ដើរលេង តាមធ្នេរ រួចហើយ សម្រាក់នៅ រីស៊តមួយយប់។
ថ្ងៃទី២០ មិថុនា៖ ចាក់ចេញពីខេត្តកែប មកទីក្រុងភ្នំពេញវិញ។ ពេលថ្ងៃត្រង់ចូលហូប បាយនៅ រមណីយដ្ឋាន ទំនប់ម្លិច អង្គុយក្បែរកន្លែងគិតលុយ។ មកដល់ភ្នំពេញវិញ ដោយសុវត្ថិភាព នៅពេលល្ងាច។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយ ឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ ចាប់ ពីថ្ងៃ ប្រសិនបើអ្នក បានទៅកាន់ទីតាំង ដូចបាន រៀបរាប់ ខាងលើនេះ។